ព័ត៌មានអន្ដរជាតិ
Ian ក្លាយជាព្យុះទី២ ដែលសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិក ក្នុងសតវត្សរ៍ទី២១ (មានវីដេអូ)
ចំនួនអ្នកស្លាប់ដោយសារព្យុះ Ian បានកើនឡើងដល់១០១នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី០៦ខែតុលា ពោលគឺមានរយៈពេល៨ថ្ងៃ បន្ទាប់ពីព្យុះនេះ វាយប្រហាររដ្ឋ Florida។

Ian គឺជាព្យុះសម្លាប់មនុស្សច្រើនបំផុតលំដាប់ទី២ ដែលវាយប្រហារដីគោកសហរដ្ឋអាមេរិកដីគោកក្នុងសតវត្សរ៍ទី២១នេះ បន្ទាប់ពីព្យុះសង្ឃរា Katrina ដែលបានបណ្តាលឲ្យមនុស្សជាង ១៨០០ នាក់បាត់បង់ជីវិតក្នុងឆ្នាំ២០០៥។ ព្យុះសង្ឃរាសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក គឺ Great Galveston ក្នុងឆ្នាំ ១៩០០ ដែលបានសម្លាប់មនុស្សជាង ៨០០០នាក់។
អ្នករដ្ឋ Florida បានវិលត្រលប់ទៅលំនៅដ្ឋានវិញ ដើម្បីវាយតម្លៃការខូចខាតផ្ទះសម្បែង និងអាជីវកម្ម បើទោះបីជាតំបន់ខ្លះ នៅមិនទាន់អាចចូលបានក៏ដោយ។

Ian ដែលជាព្យុះប្រភេទ៤ មានកម្លាំងខ្យល់បក់ក្នុងល្បឿន ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបណ្តាលឲ្យមានទឹកជំនន់ និងការខូចខាតធំធេង។
ព្យុះនេះ បានបណ្តាលឲ្យមានការខូចខាតរាប់ពាន់លានដុល្លារ ហើយសូម្បីតែវាបានធ្វើដំណើរទៅផុតមួយសប្តាហ៍ក៏ដោយ ក្រុមមន្ត្រីបានព្រមានថា អ្នកស្លាប់ច្រើនទៀតនៅតែអាចរកឃើញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ អ្នកស្លាប់ដោយសារព្យុះសង្ឃរា Ian នៅរដ្ឋ Florida កើនដល់ជិត ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


