ជីវិតកម្សាន្ដ
សារព័ត៌មានទម្លាយមុខមាត់ពិត ជនទី ៣ ពាក់ព័ន្ធក្នុងរឿងប្ដីប្រពន្ធ Rain និង Kim Tae He
ក្រោយលេចឮពាក្យចចាមអារ៉ាមថា Rain បានក្បត់ចិត្ត Kim Tae Hee និងលួចមានទំនាក់ទំនងជាមួយកីឡាការិនីវាយកូនហ្គោលម្នាក់ ពេលនេះសារព័ត៌មានបានទម្លាយពីជនទី ៣ ហើយ។

ប៉ុន្តែបន្ទាប់ពីពាក្យចចាមអារ៉ាមនេះ បានរីករាលដាលលើបណ្ដាញសង្គមអ៊ីនធើណេត ភ្នាក់ងាររបស់ Kim Tae Hee ក៏បានបដិសេធ ហើយបង្ហើបថា វាគ្មានមូលដ្ឋានទាំងស្រុង និងមានវិធានការក្ដៅលើជនណាដែលបង្ហោះ ឬទម្លាយរឿងមិនពិតលើគូស្នេហ៍នេះ។
ជាមួយគ្នានេះ សារព័ត៌មានបានទម្លាយជនទី៣ ដែលលេចឮថា កំពុងតែបង្កើតភ្លើងស្នេហ៍ជាមួយស្វាមី Kim Tae Hee តាមពិតជាកីឡាការិនីវាយកូនហ្គោល Park Gyul នាងកើតនៅខែមករា ឆ្នាំ ១៩៩៦ មានអាយុ ២៧ ឆ្នាំ កម្ពស់១៦៧សង់ទីម៉ែត្រ ។ នាងបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Dongil Electronics Information និងសកលវិទ្យាល័យ Sejong ។


Park Gyul បានចាប់ផ្តើមអាជីពរបស់នាងក្នុងខែតុលា ឆ្នាំ ២០១៤ នៅពេលដែលនាងបានចូលរួមជាមួយ KLPGA (Korea Ladies Professional Golf Association) ហើយបានឈ្នះពានរង្វាន់ KLPGA Tour SK Networks Seoul Economic Ladies Classic ឆ្នាំ ២០១៨ នៅក្នុងហ្គេម ២០១៤ Incheon និងបានឈ្នះមេដាយមាសក្នុងលក្ខណៈបុគ្គល និងមេដាយប្រាក់ក្រុម។




ចាប់តាំងពីការបង្ហាញខ្លួនរបស់ Park Gyul នាងហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងដ៏ស្រស់ស្អាត ដែលស្រដៀងនឹងតារាសម្តែង Kim Tae Hee នេះតែម្ដង។ យ៉ាងណាមិញ ក្រោយធ្លាយរឿងអាស្រូវជាច្រើនជាមួយស្វាមីគេ នាងកំពុងត្រូវបានមហាជនទូទាំងពិភពលោកតាមដានយ៉ាងខ្លាំង នៅលើអ៉ិនធើណេតផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នាក់ងារ Kim Tae Hee ចេញមុខបកស្រាយ ក្រោយធ្លាយរឿង Rain ក្បត់ចិត្តភរិយា
ចុចអាន៖តួឯកស្រីរឿង “Iris” វិលមកសម្ដែងវិញ ចំពេលមានពាក្យចចាមអារ៉ាមថា ស្វាមីក្បត់ចិត្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


