ជីវិតកម្សាន្ដ
តួឯកស្រីរឿង “Iris” វិលមកសម្ដែងវិញ ចំពេលមានពាក្យចចាមអារ៉ាមថា ស្វាមីក្បត់ចិត្ត
តារាសម្ដែង Kim Tae Hee កំពុងតែពិចារណាថា នឹងសម្ដែងរឿងភាគថ្មី បន្ទាប់ពីនាងឃ្លាតឆ្ងាយពីកញ្ចក់ទូរទស្សន៍អស់៣ឆ្នាំ ចំពេលនេះធ្លាយពាក្យចចាមអារ៉ាមថា Rain លួចក្បត់ចិត្ត។

ជាមួយគ្នានេះ កាលពីថ្ងៃទី ០៦ខែតុលា ទីភ្នាក់ងារ Story Jay Company របស់ Kim Tae Hee បានបង្ហាញថា តារាស្រីរូបនេះកំពុងត្រៀមនឹងសម្ដែងក្នុងរឿងភាគឲ្យ tvN ‘House with a Yard’ ខណៈនេះគឺជារឿងដែលផ្អែកលើប្រលោមលោករបស់ Kim Jin Myung ហើយគ្រោងនឹងចេញនៅឆ្នាំក្រោយ។ លើសពីនេះ វាប្រាប់ពីរឿងរ៉ាវរបស់ស្ត្រីមេផ្ទះម្នាក់ក្នុងវ័យ ៣០ ឆ្នាំរបស់នាង ដែលរស់នៅក្នុងផ្ទះដ៏ប្រណិតមួយជាមួយប្ដីដែលជាវេជ្ជបណ្ឌិត។ Kim Tae Hee ក៏ត្រូវបានគេដឹងថា នាងបានលេចមុខក្នុងរឿងចុងក្រោយ “Hi bye mama” របស់ tvN កាលពីឆ្នាំ ២០២០ ដែរ។

ទន្ទឹមនឹងនោះ Kim Tae Hee បច្ចុប្បន្នកំពុងក្លាយជាប្រធានបទក្ដៅគគុកក្នុងប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានសាយភាយនៅក្នុងសង្គមអនឡាញមួយចំនួន “ប្ដីរបស់នាង Rain មានទំនាក់ទំនងជាមួយនារីវាយកូនហ្គោល” ក្រោយមកភ្នាក់ងាររបស់ Rain បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធថា Rain មិនជាប់ពាក់ព័ន្ធទេ។ ពាក្យចចាមអារ៉ាមបែបនេះ មិនមែនជារឿងសមហេតុសមផលទេ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សាយផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នាក់ងារ Kim Tae Hee ចេញមុខបកស្រាយ ក្រោយធ្លាយរឿង Rain ក្បត់ចិត្តភរិយា
ចុចអាន៖បណ្ដាញអ៊ីនធឺណិត លើកសរសើរ Sandara Park ថា ជាតារាកូរ៉េមានម៉ូដប្លែកពីគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


