KPT+
ឱកាសហាត់ការងារ ៤កន្លែង សម្រាប់និស្សិតចង់បានបទពិសោធការងារថ្មី
ការងារហាត់ការ ពិតជាសំខាន់សម្រាប់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ព្រោះជាឱកាសមួយសម្រាប់ពួកគេក្នុងការទទួលបាននូវបទពិសោធការងារថ្មីៗ បណ្តាញទំនាក់ទំនងល្អៗ និងអាចឲ្យពួកគេបានត្រៀមខ្លួនរួចជាស្រេចក្រោយពីបញ្ចប់ការសិក្សា។

ខាងក្រោមនេះ គឺជាឱកាសហាត់ការងារ៤កន្លែង សម្រាប់និស្សិតដែលមានបំណងចង់ហាត់ការងារ ដើម្បីយកបទពិសោធ៖
១.ហ្វឹកហាត់ការងារនៅស្ថានទូតអាមេរិក

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កំពុងស្វែងរកអ្នកហ្វឹកហាត់ការងាររយៈពេល៤ខែ គឺគិតពីខែធ្នូឆ្នាំ២០២២ ដល់ខែមេសាឆ្នាំ២០២៣។ ចំពោះការបរិច្ឆេទទទួលពាក្យស្នើសុំគិតចាប់ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ផុតកំណត់ទទួលពាក្យថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
លក្ខខណ្ឌទទួលដាក់ពាក្យស្នើសុំ៖
- អាយុយ៉ាងហោច១៨ឆ្នាំ
- ជានិស្សិតមានភាពសកម្មក្នុងថ្នាក់
- ជានិស្សិតឆ្នាំទី២ឡើងទៅ
- បង្ហាញពីព្រឹត្តិបត្រពិន្ទុដើម្បីបញ្ជាក់ថាមានការសិក្សាល្អ
- អាចហ្វឹកហាត់ការងារបានរហូតដល់ចុងខែមេសា ឆ្នាំ២០២៣។
លក្ខខណ្ឌតម្រូវ៖
- ភាសាអង់គ្លេសខ្លាំងពូកែទាំងនិយាយ អាន ស្តាប់ ព្រទាំងសរសេរ និងមានជំនាញ Microsoft Office ល្អ។
២.ហ្វឹកហាត់ផ្នែកសរសេរសារព័ត៌មាននៅ CamboJa News

សារព័ត៌មាន ខេមបូចា កំពុងរើសអ្នកហ្វឹកហាត់ការងារផ្នែកសរសេរព័ត៌មានពេញម៉ោង ចំនួន២រូប ដែលមានសក្តានុពល និងមានចិត្តចង់ក្លាយជាអ្នកសារព័ត៌មានពិតប្រាកដ រយៈពេល៦ខែពេញ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមេសាឆ្នាំ២០២៣។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
លក្ខខណ្ឌដាក់ពាក្យ៖
- មានអាយុក្រោម ៣៥ឆ្នាំ
- ធ្លាប់រៀនពីការសរសេរព័ត៌មាន និងយល់ដឹងពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន
- មានឆន្ទៈខ្ពស់ក្នុងការរៀនអ្វីដែលថ្មី និងសម្របខ្លួនបានល្អ
- មានកម្រិតភាសាអង់គ្លេសល្អ។
សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចទំនាក់ទំនងទៅគេហទំព័រខេមបូចាផ្ទាល់។
៣.ឱកាសហាត់ការជាមួយ UNIDO Cambodia
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម កំពុងជ្រើសរើសអ្នកដែលមានចិត្តចង់ហ្វឹក ហាត់ការងារជាមួយ UNIDO Cambodiaនេះ រយៈពេល ៣ ទៅ ៦ខែ ដែលផុតកំណត់ទទួល ពាក្យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ សម្រាប់អ្នកមានបំណងចង់ដាក់ពាក្យអាចប្រើប្រវត្តិរូប សង្ខេបរបស់ខ្លួនទៅកាន់គេហទំព័រ UNIDO Cambodia បាន។
៤.ហាត់ការងារជាមួយ Impact Hub Phnom Penh
ក្រុមហ៊ុន Impact Hub Phnom Penh កំពុងស្វែងរកអ្នកហាត់ការងារផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយក្រៅម៉ោង។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ចំពោះការងារដែលអ្នកអាចរៀនសូត្រជាមួយ Impact Hub Phnom Penh បានគឺ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយសង្គម ការរចនារូបភាព ការសរសេរប្រកបដោយភាពច្នៃប្រឌិត ការគ្រប់គ្រងតាមគេហទំព័រ និងរបៀបតាមដានលើបណ្តាញសង្គមជាដើម។
គួរបញ្ជាក់ថា ចំពោះលោកអ្នកដែលមានបំណងចង់ដាក់ពាក្យ អាចធ្វើការដាក់ពាក្យតាមគេហ ទំព័រនីមួយៗដែលមានឈ្មោះនៅខាងលើ រួចទាញយកដំណភ្ជាប់ទាំងនោះមកជាការស្រេច៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


