KPT+
ចង់ក្លាយជា មហាសេដ្ឋី ការសិក្សាអ្វីខ្លះ ដែលគេត្រូវការ ?
គិតត្រឹមឆ្នាំ ២០២០ មានមហាសេដ្ឋីចំនួន ២,០០៩៥ នាក់នៅលើពិភពលោក មានទ្រព្យសម្បត្តិសរុបចំនួន ៨ ពាន់ពាន់លានដុល្លារ បើយោងតាមទស្សនាវដ្តី Forbes ។
ទន្ទឹមនោះ អ្នកអាចនឹងឆ្ងល់ថា តើការអប់រំប្រភេទណា ដែលគេត្រូវការ ដើម្បីចូលរួមក្នុងចំណាត់ថ្នាក់នៃបុគ្គល ដែលមានបំផុតរបស់ពិភពលោក។ តើត្រូវសិក្សាអ្វីខ្លះ ដើម្បីក្លាយជាមហាសេដ្ឋី? តើឋានៈមហាសេដ្ឋី ត្រូវបានបម្រុងទុកសម្រាប់អ្នកដែលបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវរជនទេ? ហើយតើសញ្ញាប័ត្រកម្រិតខ្ពស់ មានសារៈសំខាន់ប៉ុនណា ដើម្បីទទួលបានទ្រព្យសម្បត្តិដ៏លើសលប់?
ដើម្បីឆ្លើយសំណួរទាំងនេះ កម្ពុជាថ្មី សូមណែនាំជាឧទាហរណ៍ពីមហាសេដ្ឋីទាំង ៥ រូប ដែលមានប្រវត្តិអប់រំយ៉ាងណាខ្លះ ទើបអាចក្លាយជាមហាសេដ្ឋីបាន។
១ Bill Gates

លោកជាសហស្ថាបនិកនៃក្រុមហ៊ុន Microsoft (MSFT) មានទ្រព្យសម្បត្តិសុទ្ធចំនួន ១១៥.៨ ពាន់លានដុល្លារ។ Gates បានចូលរៀននៅសាលារៀបចំមហាវិទ្យាល័យឯកជនផ្ដាច់មុខ ដែលគាត់រួមជាមួយនឹងសិស្សផ្សេងទៀតមានលទ្ធភាពប្រើប្រាស់ម៉ាស៊ីនបោះពុម្ពទូរលេខ និងកុំព្យូទ័រ General Electric ។ Gates ចាប់ផ្ដើមរៀនភាសាកុំព្យូទ័រ BASIC ។ មិត្តរួមថ្នាក់របស់គាត់ម្នាក់ គឺជាអនាគតសហស្ថាបនិក Microsoft លោក Paul Allen ។ កាលនៅរៀនវិទ្យាល័យ Gates បានសរសេរកម្មវិធីកុំព្យូទ័រដំបូងរបស់ខ្លួន ដែលជាកម្មវិធីអនុញ្ញាតឲ្យមនុស្សលេង tic tac toe ទល់នឹងម៉ាស៊ីន។ Gates គឺជាសិស្សវិទ្យាល័យដ៏ល្អម្នាក់។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានចូលរៀននៅសកលវិទ្យាល័យ Harvard អស់រយៈពេល២ឆ្នាំ មុនពេលឈប់រៀន។
មិនយូរប៉ុន្មាន គាត់បានជួបជុំជាមួយមិត្តសម្លាញ់កុំព្យូទ័រវិទ្យាល័យរបស់គាត់ឈ្មោះ Paul Allen ហើយពួកគេបានចាប់ផ្ដើមក្រុមហ៊ុន Microsoft តាំងមកពីពេលនោះ។
២ Carlos Slim Helu

លោកជាវិនិយោគិនម៉ិកស៊ិក និងជានាយកប្រតិបត្តិទូរគមនាគមន៍ មានទ្រព្យសម្បត្តិ ៥២.៨ ពាន់លានដុល្លារ។ Slim ជាអ្នកមានបំផុតនៅលើពិភពលោក ពីឆ្នាំ ២០១០ ដល់ ២០១៣ ជួនកាលត្រូវបានគេហៅថា Warren Buffett នៃប្រទេសម៉ិកស៊ិក។ តាមរយៈក្រុមហ៊ុនរបស់គាត់ Grupo Carso គាត់មានភាគហ៊ុនដ៏ធំ នៅក្នុងឧស្សាហកម្មជាច្រើន។
គាត់ក៏ជានាយកប្រតិបត្តិ នៃក្រុមហ៊ុនទូរស័ព្ទចល័តធំបំផុតរបស់អាមេរិកឡាទីនផងដែរ។ ឪពុករបស់ Slim គឺជាជនអន្តោប្រវេសន៍លីបង់ ដែលបានចាប់ផ្ដើមជាមួយនឹងហាងលក់ទំនិញស្ងួត ហើយបានពង្រីកខ្លួនទៅជាអចលនទ្រព្យ។
Slim ត្រូវបានគេដាក់ឲ្យធ្វើការក្នុងអាជីវកម្មគ្រួសារតាំងពីតូច។ គាត់បានរៀនគ្រប់គ្រាន់អំពីអាជីវកម្មពីឪពុករបស់គាត់ហើយនៅអាយុ១២ឆ្នាំ គាត់បានទិញភាគហ៊ុននៅក្នុងធនាគារម៉ិកស៊ិករួចហើយ។ Slim បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក ជាមួយនឹងសញ្ញាប័ត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល។
៣ Amancio Ortega

លោកជាស្ថាបនិក Zara មានទ្រព្យសម្បត្តិ ៦៨ ពាន់លានដុល្លារអាមេរិក ។ Ortega គឺជានាយកប្រតិបត្តិផ្នែកម៉ូដរបស់អេស្បាញ និងជាប្រធានស្ថាបនិកនៃក្រុមម៉ូដ Inditex ដែលរួមមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិ Zara ។ Ortega ធំធាត់នៅក្នុងទីក្រុងតូចមួយ ដែលឪពុករបស់គាត់ជាកម្មករផ្លូវដែក។
Ortega បានបោះបង់ការសិក្សានៅអាយុ ១៤ ឆ្នាំ ដើម្បីស្វែងរកការងារធ្វើ និងជួយគ្រួសាររបស់គាត់។ គាត់បានរកឃើញការងារជាមួយជាងផលិតអាវក្នុងស្រុក ហើយនោះ ជាកន្លែងដែលគាត់ចាប់ផ្ដើមការសិក្សាផ្នែកម៉ូដ មកទល់ពេលនេះ។
៤ Warren Buffett

លោកជាពាណិជ្ជករ និងអ្នកវិនិយោគ ដែលមានទ្រព្យសម្បត្តិសុទ្ធ ៨០.១ ពាន់លានដុល្លារ។ បច្ចុប្បន្ននេះត្រូវបានគេស្គាល់ថាជា Oracle of Omaha លោក Buffett គឺជាកូនប្រុសរបស់សមាជិកសភា និងជាសិស្សដែលមិនធ្លាប់មានពីមុនមក។
ក្នុងវ័យកុមារភាព និងវ័យជំទង់ គាត់បានប្រឡូកក្នុងការងារផ្នែកខាង និងគម្រោងរកលុយជាច្រើន រួមទាំងការចែកចាយកាសែត លក់ទស្សនាវដ្តីពីផ្ទះមួយទៅផ្ទះមួយ និងការទិញ និងដំឡើងម៉ាស៊ីន pinball នៅអាជីវកម្មក្នុងស្រុក។ នៅអាយុ ១១ ឆ្នាំ គាត់បានទិញមូលបត្រដំបូងរបស់គាត់រួចហើយ។ នៅវិទ្យាល័យ គាត់អាចទិញកសិដ្ឋានបាន។
លោក Buffett បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Pennsylvania នៅអាយុ ១៦ ឆ្នាំ ដើម្បីសិក្សាផ្នែកធុរកិច្ច និងបានបញ្ចប់សញ្ញាប័ត្ររបស់គាត់ នៅសាកលវិទ្យាល័យ Nebraska ។ Buffett បានបញ្ចប់ការសិក្សាផ្លូវការរបស់គាត់នៅសាកលវិទ្យាល័យ Columbia ជាកន្លែងដែលគាត់ ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច។
៥ Larry Ellison

លោកជាស្ថាបនិក Oracle (ORCL) មានទ្រព្យសម្បត្តិសុទ្ធចំនួន ៧៨.៩ ពាន់លានដុល្លារ។ Ellison គឺជាមហាសេដ្ឋីតែម្នាក់គត់ ក្នុងបញ្ជីនេះ ដែលបោះបង់ការសិក្សាមិនមែនមួយទេ ប៉ុន្តែមហាវិទ្យាល័យពីរ។ គាត់បានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Illinois ប៉ុន្តែបានឈប់រៀនបន្ទាប់ពីពីរឆ្នាំ។
បន្ទាប់ពីចំណាយពេលនៅរដ្ឋកាលីហ្វ័រញ៉ា Ellison បានត្រលប់ទៅ Midwest ហើយបានបញ្ចប់ត្រឹមមួយអាណត្តិ នៅសាកលវិទ្យាល័យ Chicago ជាកន្លែងដែលគាត់ ចាប់អារម្មណ៍លើកុំព្យូទ័រដំបូង។ Ellison បានផ្លាស់ទៅរដ្ឋ California ជាកន្លែងដែលគាត់បានធ្វើការជាអ្នកសរសេរកម្មវិធី ហើយនៅទីបំផុត បានចាប់ផ្ដើមក្រុមហ៊ុន Oracle មកទល់សព្វថ្ងៃនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនល្បីល្បាញនិងមានលុយកប់ពពក មហាសេដ្ឋីទាំងនេះ ធ្លាប់ធ្វើការស៊ីឈ្នួលឲ្យគេ
ចុចអាន៖មានទម្លាប់អាក្រក់ទាំងនេះ ដូចរារាំងយើង មិនឲ្យមានបានដូចគេ មិនជឿអានសិន!
-
KPT+៥ ម៉ោង មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣