KPT+
៣ បទពិសោធជុំវិញការបញ្ឈឺដែលមានឥទ្ធិពលផ្លាស់ប្ដូរជីវិតអ្នក
បើអ្នកចូលចិត្តការបញ្ឈឺ អ្នកគួរតែអានបទពិសោធ៣យ៉ាងនេះ៖
បទពិសោធទី១: នារីម្នាក់គាត់បានបែកគ្នាជាមួយសង្សារចាស់គាត់ ហេតុផលដែលបែកគ្នា ព្រោះតែគេមានអ្នកទី៣។ គាត់និយាយថា ម្នាក់នោះស្អាតណាស់ គេស្អាតជាងគាត់ឆ្ងាយ បើប្រៀបធៀបទៅ។ គេមិនស្ដាយពេលវេលា ភាពស្មោះត្រង់ និងអនុស្សាវរីយ៌កន្លងមកដែលធ្លាប់មានជាមួយគ្នាទេ។ គេបោះចោលទៅផុយៗ គេទៅជ្រើសជម្រើសថ្មី ដែលគេគិតថាសក្តិសម។ គាត់បាននិយាយទាំងទឹកភ្នែកថា…. គាត់ឈឺមែនទែន ដោយសារតែគាត់អត់ស្អាត ទើបគេធ្វើបែបនេះ? អូខេ គាត់បានស្បថចំពោះខ្លួនឯងថា “ដាច់ខាតត្រូវតែស្អាត ស្អាតជាងអ្នកថ្មីម្នាក់នោះ”។ ចាប់ពីពេលនោះមកគាត់លែងខ្វល់អ្វីក្រៅតែពីចាយលុយ ចាយពេលវេលា និងវ័យគាត់ ផ្ដោតលើភាពស្រស់ស្អាតនាំមុខ។

បទពិសោធទី២ : មានប្ដីប្រពន្ធមួយគូ ពួកគាត់រៀបការជាមួយគ្នា ហើយមានកូនស្រីម្នាក់។ ចាប់តាំងពីគាត់មានកូន ប្ដីគាត់លួចមានស្រីញីលួចលាក់ក្បត់ចិត្តគាត់រាល់ថ្ងៃ រហូតក្លាយជាទម្លាប់។ កូនស្រីគាត់អាយុបីឆ្នាំហើយ ប៉ុន្តែទម្លាប់នេះមិនចោលទេ ពួកគាត់ឈ្លោះគ្នារាល់ថ្ងៃ រហូតគាត់ឈឺចិត្ត ចាប់ផ្ដើមចេះផឹកស៊ីបញ្ឈឺប្ដី ក្រោយមកក៏ស្គាល់បុរសម្នាក់។ គាត់បានយកគេបញ្ឈឺប្ដី ដំបូងលេងៗរហូតទៅជារឿងមែនទែន។ គាត់បានផុងធ្លាក់ជ្រៅ រហូតកើតមានរឿងអាស្រូវឈានដល់ការលែងលះគ្នា ចែកទ្រព្យសម្បត្តិនិងកូន។ គាត់បកក្រោយក៏មិនកើត ព្រោះគាត់បានប្រឡាក់ស្នាមខ្មៅហើយ។

បទពិសោធទី៣: មានក្មេងស្រីម្នាក់គាត់ជាក្មេងកំព្រា កាលនៅតូចៗដោយសារតែក្រីក្រ ហើយកំព្រាប៉ាផង ដូច្នេះមនុស្សភាគច្រើននៅជុំវិញខ្លួនគាត់ តែងតែវាយតម្លៃអនាគតគាត់ថា “តទៅខ្មៅឯងគ្មានបានធ្វើអីក្រៅពីការងាររោងចក្រ ឬស្រែចម្ការនោះទេ រៀនធ្វើអីអត់ប្រយោជន៍ទេ។” ពួកគាត់បន្តថា” ខំម្ល៉េះ តែអត់លុយបន្ត អត់លុយឱ្យគេ វានៅតែប៉ុណ្ណឹង! គ្មានទៅមុខណារួចទេ។ ” ហើយដោយសារតែបែបហ្នឹង ទើបគាត់ខំរៀនតាំងពីតូច ខំស្លាប់រស់ចោលដើម្បីជម្នះពាក្យគេនិយាយ ចង់បានលទ្ធផលឱ្យគេឃើញ។ គាត់មានបញ្ហាខ្សោយខួរក្បាល ព្រោះសម្រាកមិនគ្រប់គ្រាន់។

មកដល់ចំណុចនេះ តើអ្នកយល់ថា ពួកគេកំពុងបាត់អ្វី? និងទទួលបានអ្វីខ្លះ? ម្នាក់ៗមានអារម្មណ៍ថា “ចង់បញ្ឈឺចិត្តនរណាម្នាក់ នៅពេលនរណាម្នាក់នោះជាដើមហេតុនៃការឈឺចាប់ ដោយព្រមធ្វើជាទាសករនៃនរណាម្នាក់នោះ ឬការឈឺចាប់មួយនោះ។”
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ គន្លឹះខ្លះៗជួយឱ្យផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


