សេដ្ឋកិច្ច
វិស្វករវ័យក្មេងមួយរូប ចែករំលែកវិធីសាស្ត្រ សង់ផ្ទះប្រកបដោយគុណភាព និងសោភ័ណភាពស្រស់ស្អាត
ជាវិស្វករវ័យក្មេងមួយរូប ដែលមានជំនាញផ្នែកម៉ៅការសាងសង់ និងរចនាម៉ូតផ្ទះ លោក នៅ ស៊ីនិត បានលើកឡើងថា ផ្ទះមានតួនាទីសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នា និងជាជម្រកដ៏កក់ក្តៅនិងផ្តល់សេចក្តីសុខសុភមង្គលដល់សមាជិកគ្រួសារម្នាក់ៗ។ លំនៅឋានបង្ហាញពីកិត្តិយស និងកម្រិតចេះដឹងរបស់ម្ចាស់ផ្ទះ។ ផ្ទះក៏ជួយលើក ឬទម្លាក់តម្លៃរបស់ម្ចាស់ផ្ទះតាមរយៈ ម៉ូតផ្ទះ និងភាពរឹងមាំរបស់សំណង់ផងដែរ។ លុយពិតជាពិបាករកខ្លាំងណាស់ ទម្រាំតែរកលុយបានមកសាងសង់ ពេលខ្លះត្រូវចំណាយពេលសឹងតែពាក់កណ្ដាល ឬអ្នកខ្លះសឹងតែពេញមួយជីវិតក៏មាន។ដូច្នេះប្រសិនបើសាងសង់ ដោយមិនបានគិតពិចារណាឱ្យបានត្រឹមត្រូវនោះទេនឹងស្តាយក្រោយជាមិនខានឡើយ។


ខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះ ក្នុងការសង់ផ្ទះប្រកបដោយគុណភាព និង សោភ័ណភាពស្រស់ស្អាត៖
ទី១ បងប្អូនត្រូវរកព័ត៌មានឱ្យបានច្រើនអំពីសំណង់(បច្ចេកទេស ច្បាប់ទម្លាប់ ក៏ដូចជា ម៉ូតផ្ទះ)។
ទី២ បងប្អូនត្រូវគិតពិចារណាទៅលើគម្រោងចំណាយឱ្យបានច្បាស់លាស់ ដោយប្រឹក្សាជាមួយអ្នកដែលមានជំនាញពិតប្រាកដ និងធ្លាប់មានបទពិសោធន៍លើវិស័យនេះច្រើន ចៀសវាងសាងសង់ចប់ពាក់កណ្ដាលទី(ផ្ទះក៏មិនបាននៅ លុយក៏ជំពាក់គេ)។
ទី៣ ត្រូវដឹងពីតម្លៃសំណង់នៅលើទីផ្សារប្រហាក់ប្រហែល ដើម្បីងាយស្រួលក្នុងការ ក្នុងការជ្រើសរើសជាង។ បើជាងដាក់តម្លៃទាបពេក ឬថ្លៃពេក យើងអាចដឹងភ្លាមថា ជាងនេះគ្មានជំនាញសំណង់ពិតប្រាកដទេ ពោលគឺតម្លៃចេះតែដាក់តាមចិត្តនឹកឃើញតែប៉ុណ្ណោះ។
ទី៤ បងប្អូនត្រូវចំណាយលុយទៅលើអ្នករចនាម៉ូតផ្ទះ (Design) ដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៍ច្រើន ដើម្បីឱ្យផ្ទះរបស់យើងសាងសង់ចេញមកស្អាតទាក់ទាញ ម៉ូតខុសពីគេ ការរៀបចំខាងក្នុង និងក្រៅងាយស្រួលរស់នៅតាមបទដ្ឋានស្តង់ដាររស់នៅ។
ទី៥ បងប្អូនត្រូវជ្រើសរើសអ្នកសាងសង់ (ជាងម៉ៅការ ឬក្រុមហ៊ុនសំណង់) ជាមនុស្សមានជំនាញ និងបទពិសោធន៍ ច្រើនលើវិស័យសំណង់ផ្ទះ ហើយជាពិសេសជាមនុស្សស្មោះត្រង់។ នេះជាចំណុចខ្លះៗដែលម្ចាស់គម្រោងគួរតែពិចារណា មុននឹងសាងសង់ផ្ទះ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


