Connect with us

កីឡា

បឹងកេត មានប្រៀបឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ខណៈវិសាខា និងភ្នំពេញ​ក្រោន នៅស្រពិចស្រពិល

បានផុស

នៅ

​ការ​ប្រកួត​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ នៃ​ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន លើក​ទី ១៦ ឆ្នាំ ២០២២ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី ២ ហើយ នា​ថ្ងៃ​ទី ១២ ខែ​តុលា​ ដែល​ថ្ងៃនេះ ជា​ថ្ងៃ​កាត់សេចក្ដី​រក​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ការ​ប្រកួត​មក​ដល់ គេ​មើល​ឃើញ​ថា បឹងកេត មានប្រៀប​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជាង​អគ្គិសនី​កម្ពុជា ខណៈ​វិសាខា និង​ភ្នំពេញ​ក្រោន នៅ​មិនទាន់​អាច​និយាយ​បាន​ច្បាស់​ថា ក្រុម​ណា​មាន​ប្រៀប​ជាង។

អគ្គិសនី​កម្ពុជា Vs បឹង​កេត ៖

អគ្គិសនី​កម្ពុជា បើកទ្វារ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា វេលា​ម៉ោង ៣ និង ៣០ នាទី​រសៀល​នេះ ទទួល​ស្វាគមន៍​ក្លិប​បឹងកេត។ ខណៈ​កាលពី​ជើង​ទី ១ បឹងកេត ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​បាន​យកឈ្នះ​ដល់​ទៅ ៣-០ នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវ៉េ។ សម្រាប់​ជើង​ទី ២ នេះ អគ្គិសនី​កម្ពុជា ត្រូវ​ធ្វើការ​ធ្ងន់​ខ្លាំង ដោយ​ដាច់ខាត​ព្យាយាម​រក​គ្រាប់​បាល់​ឲ្យ​បាន ៤ គ្រាប់​ឡើង ទើប​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​បឹងកេត ស្មើ គឺជា​លទ្ធផល​ដែល​គាប់ចិត្ត។

ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្រុម​ទាំងពីរ​ធ្លាប់​ជួប​គ្នា​តែ ២ ដង​គត់ គិត​ទាំង​ជើង​ទី ១ ដោយ​លើក​ទី ១ កាលពី​ឆ្នាំ ២០១៧ អគ្គិសនិ​កម្ពុជា បាន​យកឈ្នះ​បឹងកេត ដោយ​បាល់ ១១ ម៉ែត្រ​កាត់សេចក្ដី ក្រោយ​ប្រកួត​ស្មើគ្នា ១-១ ក្នុង​វគ្គ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣។

វិសាខា Vs ភ្នំពេញ​ក្រោន ៖

ចំពោះ​គូ​ដែល​គេ​រំពឹង​ថា​នឹង​តានតឹង​ខ្លាំង គឺ​ការ​ជួប​គ្នា​រវាង វិសាខា ជាមួយ ភ្នំពេញ​ក្រោន នេះ​ផ្ទាល់​តែម្ដង ខណៈ​កាលពី​ជើង​ទី ១ ក្រុម​ទាំងពីរ​បញ្ចប់​ទៅដោយ វិសាខា យកឈ្នះ​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោន ១-២ នៅ​កីឡដ្ឋាន​ស្មាត​អរ​អេស​អិន។ ការប្រកួត​ល្ងាច​នេះ​វិញ នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន​ព្រីសន៍ វេលា​ម៉ោង ៦ និង ៣០ នាទី ដោយ​ការ​ប្រកួត​មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV News ផង​ដែរ។

វិសាខា ត្រូវការ​ត្រឹម​ស្មើ នឹង​អាច​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ជាទី​ដែល​គេ​ប៉ុនប៉ង​ជា​លើក​ទី ៣ ជាប់ៗ​គ្នា ក្នុង​ពានរង្វាន់​ដ៏​មាន​កិត្យានុពល​មួយ​នេះ ដោយឡែក​ភ្នំពេញ​ក្រោន ត្រូវការ​ឈ្នះ ចាប់ពី ២ គ្រាប់​ឡើង ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង ក្រោយ​ខកខាន​តាំងពី​ឆ្នាំ ២០១០។

បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​នេះ​ប្រសិន​បើ​ស្មើគ្នា នឹង​ត្រូវ​ថែម​ម៉ោង ១៥ នាទី ២ ដង ប្រសិនបើ​ស្មើ​ទៀត​នឹង​បន្ត​ទាត់​បាល់ ១១ ម៉ែត្រ​កាត់សេចក្ដី។ គ្រាប់​បាល់ ទាត់​ចូល​ក្រៅ​ដី​ពុំ​ត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៦ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៨ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម