Connect with us

កីឡា

វិសាខា​​ធ្វើ​​បាន​​១០០​%​​មិន​ចាញ់​សោះ ១៥​​​ប្រកួត​​​ក្នុង​​ពាន​​សម្តេច​​តេជោ

បានផុស

នៅ

តាំង​ពី​រដូវ​កាល​ដំបូង​រហូត​ដល់​​ឆ្នាំ​២០២២​នេះ ក្លឹប​បាល់ទាត់​វិសាខា​បាន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ចំនួន​១៥​ប្រកួត​ហើយ។ សម្រាប់​ការ​ប្រកួត​ទាំង​១៥​នោះ​ក្លឹប​មួយ​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ម្តង​ណាឡើយ និង​បាន​ឈ្នះ​ជើង​ឯក​២​រដូវ​កាល​ចុង​ក្រោយ ខណៈ​ឆ្នាំ​២០២២​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៀត។

រដូវ​កាល​ដំបូង​ឆ្នាំ​២០២០ វិសាខា​ បាន​យក​ឈ្នះ​ដោយ​គ្រាប់​បាល់​បញ្ចប់​៩០​នាទី​ចំនួន​៣​ដង និង​ឈ្នះ​ដោយ​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី​២ដង​ ក្រោយ​ពេល​ស្មើ​គ្នា។ នៅ​រដូវ​កាល​២០២១ ក្លឹប​នេះ​បាន​ឈ្នះ​ដោយ​គ្រាប់​បាល់​បញ្ចប់​៩០​នាទី​ចំនួន​៣​ដង និង​ឈ្នះ​ដោយ​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី​១​ដង ក្រោយ​ពេល​ស្មើ​គ្នា។ ចំណែក​ឆ្នាំ​២០២២​នេះ វិសាខា​បាន​ឈ្នះ​ដោយ​គ្រាប់​បាល់​បញ្ចប់​៩០​នាទី​ចំនួន​៦​ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដូវ​កាល​២០២០

វគ្គ​១៦​ក្រុមចុង​ក្រោយ

  • ជើង​ទី​១៖ ត្បូងឃ្មុំ ១-៤ vs វិសាខា
  • ជើង​ទី​២៖ វិសាខា ៩ – ០ ត្បូងឃ្មុំ

វគ្គ​៨​ក្រុមចុង​ក្រោយ

  • វិសាខា ៣-៣ បឹងកេត (ប៉េណាល់ទី​កាត់​សេចក្តី ៤-៣)

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ព្រៃវែង ១-១ វិសាខា (ប៉េណាល់​ទី​កាត់​សេចក្តី ៨-៩)

វគ្គ​ផ្តាច់​ព្រ័ត្រ

  • ណាហ្គាវើលដ៍ ០-២ វិសាខា

រដូវ​កាល​២០២១

វគ្គ​១៦​ក្រុម​ចុង​ក្រោយ

  • វិសាខា ៨-០ បន្ទាយ​មាន​ជ័យ

វគ្គ​៨​ក្រុម​ចុង​ក្រោយ

  • វិសាខា ៦-០ អាស៊ី​អឺរ៉ុប យូណាយធិត

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • បឹងកេត ១-២ វិសាខា

វគ្គ​ផ្តាច់​ព្រ័ត្រ

  • វិសាខា ២-២ ព្រះ​ខ័ន​រាជ​ស្វាយរៀង (ប៉េណាល់​ទី​កាត់​សេចក្តី ៥-៤)

រដូវ​កាល​​២០២២

វគ្គ​១៦​ក្រុម​ចុង​ក្រោយ

  • ជើង​ទី​១៖ សៀម​រាប ០-៦ វិសាខា
  • ជើង​ទី​២៖ វិសាខា ៣-២ សៀមរាប

វគ្គ៨​ក្រុម​ចុង​ក្រោយ

  • ជើង​ទី​១៖ ក្រសួង​ការពារ​ជាតិ ១-៣ វិសាខា
  • ជើង​ទី​២៖ វិសាខា ៣-០ ក្រសួង​ការពារ​ជាតិ

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ជើង​ទី​១៖ ភ្នំពេញ​ក្រោន ១-២ វិសាខា
  • ជើង​ទី​២៖ វិសាខា ២-១ ភ្នំពេញ​ក្រោន

វគ្គ​ផ្តាច់​ព្រ័ត្រ

  • វិសាខា vs បឹងកេត

ចាំ​មើល​ថា តើ​ឆ្នាំ​២០២២​នេះ វិសាខា​នឹង​ក្លាយ​ជា​ក្លឹប​ឈ្នះ​ជើង​ឯក​៣​ឆ្នាំ​ជាប់​គ្នា ឬ បឹងកេត បង្កើត​កំណត់​ត្រា​ឈ្នះ​លើក​ទី​២។

សូម​បញ្ជាក់​ថា ក្លឹប​អាជីព​ទាំង​អស់​ដែល​ស្ថិត​នៅ​លីគ​កំពូល​កម្ពុជា​រង់​ចាំ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ​ពោល​គឺ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម