ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកក្នុងពន្ធនាគារនៅ មីយ៉ាន់ម៉ា ស្លាប់មនុស្ស ៨ នាក់
យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅក្នុងពន្ធនាគារ Insein ដែលមានសន្តិសុខតឹងរ៉ឹងបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ។

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា គ្រាប់បែកចំនួន ២ គ្រាប់បានផ្ទុះឡើងនៅច្រកចូលរបស់ពន្ធនាគារនៅថ្ងៃពុធនេះ ដោយបានសម្លាប់បុគ្គលិកពន្ធនាគារចំនួន ៣ នាក់ និងអ្នកចូលសួរសុខទុក្ខចំនួន ៥ នាក់ សរុប ៨ នាក់ ។
ដោយឡែកសារព័ត៌មានក្នុងស្រុក Myanmar Now និង Khit Thit Media ក៏បានរាយការណ៍ដែរថា ក្រៅពីអ្នកស្លាប់ ក្នុងនោះក៏មានមនុស្ស ១៥ នាក់រងរបួសផងដែរ ខណៈរហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍បំផ្ទុះនេះនៅឡើយទេ ។

គួរបញ្ជាក់ថា ពន្ធនាគារ Insein គឺជាពន្ធនាគារធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាដែលមានអ្នកទោសប្រហែល ១០,០០០ នាក់ ដែលភាគច្រើនជាអ្នកទោសនយោបាយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


