Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកនៅជិតព្រំដែន ថៃ-មីយ៉ាន់ម៉ា

បានផុស

នៅ

ការ​បំផ្ទុះ​គ្រាប់​បែកចំនួន ២ ​គ្រាប់​បាន​វាយ​ប្រហារ​តំបន់​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា​កាល​ពីពេលថ្មីៗនេះ ខណៈវាមិនទាន់ត្រូវបានបញ្ជាក់ថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់បែកទាំងនេះ​បាន​បំផ្ទុះ​នៅ​ជិត​ស្ពាន​មិត្តភាព​ថៃ​-​មី​យ៉ាន់​ម៉ា ឆ្លង​ព្រំដែន​ពី​ស្រុក Mae Sot ក្នុង​ខេត្ត Tak របស់ថៃ ប៉ុន្តែសំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍នៅក្នុងហេតុការណ៍នេះនោះទេ ។

បើ​តាម​សារព័ត៌មាន Asia News Network បានឲ្យដឹងថា គ្រាប់​បែក​ទី​ ១ ​បាន​ផ្ទុះ​នៅ​ច្រក​ព្រំដែន​ Myawaddy-Mae Sot ហើយ​បាន​បំផ្លាញ​រថយន្ត​មួយ​គ្រឿង ។ ក្រោយ​ការ​ផ្ទុះលើកទី ១ មិនបានប៉ុន្មានផង គ្រាប់បែក​ទី ​២ ​បាន​ផ្ទុះ​នៅ​ផ្សារ Bayinnaung ចម្ងាយ​ប្រហែល​ ១ ​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យព្រំដែន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមមន្ត្រីសន្តិសុខក្នុងស្រុក Mae Sot បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះពាក់ព័ន្ធនឹងឧបករណ៍បំផ្ទុះដែលកែច្នៃដោយខ្លួនឯង ហើយគ្រាប់បែកទាំងនេះទំនងជាត្រូវបានបង្កៃដោយក្រុមប្រឆាំងយោធាមីយ៉ាន់ម៉ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ មីយ៉ាន់ម៉ា ផ្លាស់កន្លែងឃុំឃាំងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម