ព័ត៌មានជាតិ
ឆ្លងឆ្នាំ២០២១ភ្លាម ឆេះផ្ទះ១ខ្នងខ្ទេចគ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនី
ថ្ងៃឆ្លងឆ្នាំសកល២០២០ ២០២១ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ធ១ខ្នងខ្ទេចគ្មានសល់ដោយសារឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែមករាឆ្នាំ២០២១ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះឈ្មោះ យាន សារិត ភេទប្រុស អាយុ៧៣ឆ្នាំ ប្រពន្ធឈ្មោះ ពៅ ចិន្តា អាយុ៦៦ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន បានឲ្យដឹងបន្តទៀតថា ផ្ទះនោះមានផ្ទះទំហំ៤ម៉ែត្រ X៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី សំយ៉ាបប្រក់ស្បូវ ជាប្រជាពលរដ្ឋក្រីក្រ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះមានភ្លើងឆេះចេញពីក្នុងផ្ទះយ៉ាងសន្ធោរសន្ធៅ ហើយត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ធ ជួយអន្តរាគមន៍ពន្លត់ដែរ តែដោយមានខ្យល់បក់មកខ្លាំងបង្កឲ្យភ្លើងឆាបឆេះលឿន ទើបបណ្ដាលឲ្យអគ្គិភ័យឆេះខ្ទេចគ្មានសល់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយមូលហេតុមកពីផ្ទុះខ្សែភ្លើង៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


