ព័ត៌មានជាតិ
អគារ LOFT មជ្ឈមណ្ឌលព្រីន ហ័ន យូ បញ្ចប់គ្រោងអគារ ៦០ ថ្ងៃ មុនពេលកំណត់
សូរសំឡេងកាំជ្រួចអបអរសាទរជាមួយនឹងការចាក់បេតុងចុងក្រោយនេះ បញ្ចប់គ្រោងអគារ LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ ត្រូវបានបិទយ៉ាងជោគជ័យមុន ៦០ ថ្ងៃ បន្ទាប់ពីការខំប្រឹងប្រែង ទាំងយប់ទាំងថ្ងៃឥតឈប់ឈរ, ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់“ខុនដូប្រណិត ២ ជាន់” ត្រូវបានលិចរូបរាងឡើង។

វគ្គទី ១
បញ្ចប់មុន ៦០ ថ្ងៃ : សមត្ថភាពក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារ
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន ព្រីនស៌ ហូល ឌីង គ្រុប, ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ប្រកាន់ខ្ជាប់នូវគោលការណ៍កសាងប្រទេសកម្ពុជាឲ្យកាន់តែស្រស់ស្អាត”ជាបេសកកម្មរបស់ខ្លួន ដែលមាននៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកន្លែងផ្សេងៗទៀត ដោយសម្រេចការលក់ប្រចាំឆ្នាំលើសពី ១០០ លានដុល្លារ ហើយបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា។

ឆ្នាំ ២០២២ គឺជាឆ្នាំដែលក្រុមហ៊ុនទទួលបានសមិទ្ធផលច្រើន ស.បញ្ជាក់ពីភាពរឹងមាំយ៉ាងពេញលេញ នៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប។ កន្លងមក ដោយមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបទពិសោធពាណិជ្ជកម្មជាច្រើនឆ្នាំ ធ្វើឲ្យក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បន្តអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្តបន្ទាប់។ គម្រោងជាច្រើន ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនបានចាប់ផ្ដើមព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាបន្តបន្ទាប់ ដូចជា ការចាប់ផ្ដើមដាក់លក់បញ្ចប់គ្រោងអគារ និងការប្រគល់គេហដ្ឋានជាដើម សូម្បីតែគម្រោង LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ បានចំណាយពេលត្រឹមតែ ១០ ខែប៉ុណ្ណោះ ពីការចាប់ផ្ដើមរហូតដល់ការបញ្ចប់ ដែលលឿនជាងការកំណត់ ៦០ ថ្ងៃ ដើម្បីសម្រេចបាននូវភាពល្បីល្បាញនៅក្នុងទីផ្សារ និងឈានមុខគេក្នុងឧស្សាហកម្មនេះ។

នៅក្នុងបរិបទ នៃការធ្លាក់ចុះ នៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រាម ធ្វើឲ្យទំនុកចិត្តរបស់អ្នកវិនិយោគអចលនទ្រព្យ ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ក្នុងបរិបទពិបាកមួយនេះ នៅតែបន្តបង្កើនការវិនិយោគក្នុងគម្រោងផ្សេងៗរបស់ខ្លួន ដាក់ចេញនូវតម្រូវការសម្រាប់ដៃគូសហការ ដើម្បីធានាគុណភាពខ្ពស់ នៃសំណង់ និងល្បឿន នៃការសាងសង់ ធានារាល់ការសន្យាសម្រាប់អតិថិជន និងពង្រឹងម៉ាកយីហោរបស់ខ្លួន។

វគ្គទី ២
តំបន់ CBD ភ្នំពេញ : មជ្ឈមណ្ឌលព្រីន ហ័ន យូ បានធ្វើឲ្យមុខមាត់ទីក្រុងកាន់តែប្រសើរ
ទីតាំង គឺជាចំណុចសំខាន់ នៃគម្រោង ក៏ដូចជាចំណុចចាប់ផ្ដើម នៃការរៀបចំគម្រោង ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បានយកចិត្តទុកដាក់បំផុតក្នុងការជ្រើសរើស “ទីតាំងកណ្ដាលក្រុង” ដែលស្ថិតនៅជិតតំបន់បឹងកេងកង ១ ខណ្ឌចំការមន។ មជ្ឈមណ្ឌលព្រីន ហ័ន យូ ស្ថិតក្នុងតំបន់ CBD ដែលហ៊ុមព័ទ្ធដោយស្ថានទូតប្រមាណ ៣១ ប្រទេស រួមមាន រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម ក៏ដូចជានៅជិតទីតាំងសំខាន់ៗរបស់រដ្ឋាភិបាលដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ សភា និងក្រសួងការបរទេស ហើយស្ថិតនៅជិតទីប្រជុំជន និងហាងល្បីៗ អគារពាណិជ្ជកម្មដូចជា ហាងទំនិញគ្មានពន្ធ CDF ផ្សារទំនើប AEON ភ្នំពេញ និងទីក្រុងកោះពេជ្រ ដែលជាធនធានទេសចរណ៍កំពូល និងជាតំបន់ឥស្សរជនអន្តរជាតិ និងការវិនិយោគខ្ពស់។

គម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូ ស្ថិតនៅជាប់នឹង អគារ Naga World ដែលមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំក្នុងទីក្រុងភ្នំពេញដែររួមមាន Naga1 និង Naga2 ដែលបាននិងកំពុងបើកដំណើរការ ហើយបានក្លាយជាទីតាំងដ៏ល្អក្នុងរាជធានីភ្នំពេញ។ Naga3 បានចាប់ផ្ដើមដំណើរការសាងសង់ ហើយរំពឹងថា នឹងបញ្ចប់នៅឆ្នាំ ២០២៥ ដែលជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតនៅក្នុងរាជធានីភ្នំពេញនាពេលអនាគត ដែលនឹងជួយលើកតម្លៃអចលនទ្រព្យ នៃមជ្ឈមណ្ឌលព្រីន ហ័ន យូ។

វគ្គទី ៣
ចំណុចពិសេស នៃផលិតផល : គម្រោងដែលមានផ្សារទំនើប
ដោយមានបទពិសោធប្រតិបត្តិការដ៏ជោគជ័យរបស់ PRINCE MALL SHV នៅក្រុងព្រះសីហនុក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប នឹងបន្តពង្រីកផ្សារទំនើបក្នុងគម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូ ដែលមានទំហំ ១៧,៥០០ ម៉ែត្រការ៉េ ដែលក្លាយជាផ្សារទំនើបព្រីនស៍ ម៉ល (ភ្នំពេញ) ដំបូងគេ។

ដោយពឹងផ្អែកលើធនធាន និងភាពរឹងមាំរបស់ក្រុមហ៊ុន ព្រីនស៍ ម៉ល (ភ្នំពេញ) នឹងដំណើរការទម្រង់អាជីវកម្មជាច្រើនប្រភេទដូចជា អាហារថ្ងៃត្រង់ អាហារអន្តរជាតិ ហាងទំនើប កន្លែងកម្សាន្តលំដាប់ខ្ពស់ ជាដើម ជាមួយនឹងការរៀបចំផែនការស្ថាបត្យកម្មដ៏ជំនាញ និងអាជីវកម្មជាច្រើន។ ដើម្បីបង្កើតបរិយាកាសស្តង់ដារអន្តរជាតិ បំពេញភាពទាន់សម័យ និងផ្ដល់នូវបទពិសោធន៍ថ្មី និងអស្ចារ្យ ក្នុងទីក្រុងភ្នំពេញ។
វគ្គទី ៤
ផលចំណេញពីការវិនិយោគ : ខុនដូដែលងាយស្រួលរកប្រាក់ចំណូល
ជាមួយនឹងផ្នត់គំនិត នៃ”របៀបរស់នៅប្រណីត” មជ្ឈមណ្ឌលព្រីន ហ័ន យូ បានសាងសង់យ៉ាងយកចិត្តទុកដាក់នូវអគារជាច្រើនប្រភេទដែលមានទំហំចាប់ពី ៤០-៨២ ម៉ែត្រការ៉េ កម្ពស់ ៥.៤ ម៉ែត្រតែមួយគត់ ក្នុងរាជធានីភ្នំពេញ ទិញមួយ បានពីរជាន់ សមរម្យ សក្ដិសមនឹងតម្លៃ។

ឥឡូវយើងបានបញ្ចប់គ្រោងអគារមុនកាលកំណត់យ៉ាងជោគជ័យ ហើយយើងរំពឹងថា នឹងប្រគល់ផ្ទះជូនអតិថិជននៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ ទំហំ ៣១-១០៥ ម៉ែត្រការ៉េ នៃខុនដូប្រណីត ត្រូវបានជ្រើសរើសពីម៉ាកគម្របរឹងលំដាប់ទីមួយរបស់ពិភពលោក ហើយគ្រឿងប្រើប្រាស់ក្នុងផ្ទះត្រូវបានបំពាក់គ្រឿងសង្ហារិមម៉ាកល្បីៗ ដើម្បីបំពេញតម្រូវការផ្សេងៗរបស់ម្ចាស់ផ្ទះ ក៏ដូចជា ការធ្វើអាជីវកម្ម ការស្នាក់នៅ ការកាន់កាប់ដោយខ្លួនឯង និងការវិនិយោគ។ កន្លងមកការបញ្ចប់គ្រោងអគារខុនដូ គឺនៅខែធ្នូ ឆ្នាំ ២០២១ ហើយយើងនឹងរំពឹងប្រគល់ផ្ទះជូនអតិថិជន នៅខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។

តំបន់ស្នូលនេះខ្វះខាតគេហដ្ឋានជាច្រើន, ជាមួយនឹងតម្រូវការគេហដ្ឋានប្រណីត ធ្វើឲ្យមជ្ឈមណ្ឌលព្រីន ហ័ន យូ កំណត់បាននូវអត្រាជួលត្រឡប់ខ្ពស់ចាប់ពី ៨%-១០% រួមជាមួយការឡើងថ្លៃប្រចាំឆ្នាំជាមធ្យមគឺប្រហែល ១០% មួយម៉ែត្រការ៉េ ធ្វើឲ្យម្ចាស់រីករាយនឹងការចំណេញត្រឡប់មកវិញ នៃការវិនិយោគដ៏ល្អ សក្ដានុពលខ្ពស់ ហើយធ្វើឲ្យក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកវិនិយោគ។

បញ្ចប់គ្រោងអគារគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះ នៅថ្ងៃខាងមុខនេះ បុគ្គលិកវិស្វករទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងបំពេញការងារផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “សុវត្ថិភាពទីមួយ គុណភាព លើសអ្វីៗទាំងអស់” ដើម្បីធានាការបញ្ចប់មជ្ឈមណ្ឌលព្រីន ហ័ន យូ ដោយរលូនជោគជ័យ និងធានានូវគុណភាពខុនដូដែលអតិថិជនរង់ចាំយ៉ាងអន្ទះសានៅចុងឆ្នាំ ២០២២ នេះ ផងដែរ៕

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក