កីឡា
មើលប្រវត្តិ បឹងកេត ក្នុងពានសម្តេចតេជោ មុនប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យនេះ
ក្លឹបបាល់ទាត់ បឹងកេត បានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២នេះដោយត្រូវជួបម្ចាស់ការពារជើងឯកឆ្នាំចាស់ វិសាខា នាថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា នៅកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន។

មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឆ្នាំនេះឈានចូលមកដល់ «កម្ពុជាថ្មី» សូមលើកបង្ហាញប្រវត្តិខ្លះៗរបស់បឹងកេតក្នុងពានរង្វាន់សម្តេចតេជោ។
បឹងកេតបានចូលរួមប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកដំបូងនៅឆ្នាំ២០១៣ ប៉ុន្តែធ្វើមិនសូវបានល្អទេចាប់ពីឆ្នាំ២០១៣ ២០១៤ ២០១៥ និងឆ្នាំ២០១៦ក៏ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយរហូត។
នៅឆ្នាំ២០១៧ បឹងកេត បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ប៉ុន្តែទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីចាញ់អគ្គិសនីកម្ពុជាដោយទាត់ប៉េណាល់ទីកាត់សេចក្តី ៥-៤។
នៅឆ្នាំ២០១៨ ការប្រកួតពានរង្វាន់សម្តេចតេជោនេះត្រូវបានប្តូររូបមន្តជាពីរដំណាក់កាលគឺការប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ក្លឹបលីគកំពូលទាំងអស់រង់ចាំវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ។ ឆ្នាំនេះបឹងកេតបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ។

នៅឆ្នាំ២០១៩ទើបជារដូវកាសមាសរបស់បឹងកេតក្នុងពានរង្វាន់មួយនេះ បន្ទាប់ពីបានយកឈ្នះព្រះខ័នរាជស្វាយរៀងនៅវគ្គផ្តាច់ព្រ័ត្រដើម្បីក្លាយជាជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ឆ្នាំ២០២០ បឹងកេត បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយទៀត ហើយឆ្នាំ២០២១ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបញ្ចប់ព្រឹត្តិការណ៍ដោយទទួលបានចំណាត់ថ្នាក់លេខ៣។
ឆ្នាំ២០២២នេះ បឹងកេត បានបង្កើតរដូវកាលដ៏ងអស្ចារ្យជាថ្មី បន្ទាប់ពីធ្វើបានល្អឈានដល់វគ្គផ្តាច់ព្រ័ត្រ។ វគ្គ១៦ក្រុមថ្នាក់ជាតិ បឹងកេត បានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ០-២ ក្នុងជើងទី១ និងបន្តឈ្នះ ៣-២ ក្នុងជើងទី២ (សរុបពីរជើងឈ្នះ ៥-២)។ វគ្គ៨ក្រុមចុងក្រោយ បឹងកេត បានយកឈ្នះ កោះកុង ០-២ ក្នុងជើងទី១ និងស្មើ ៣-៣ ក្នុងជើងទី២ (សរុបពីរជើងឈ្នះ ៥-៣)។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បឹងកេត បានយកឈ្នះ អគ្គិសនីកម្ពុជា ៣-០ ក្នុងជើងទី១ និងបន្តឈ្នះ ០-២ បឹងកេត ក្នុងជើងទី២ (សរុបពីរជើងឈ្នះ ៥-០)។ វគ្គផ្តាច់ព្រ័ត្រ បឹងកេត ត្រូវជួប វិសាខា ដែលជាក្រុមខ្លាំងឈ្នះជើងឯកពីរដូវកាលជាប់គ្នា។ តើបឹងកេតអាចបង្កើតកំណត់ត្រាឈ្នះជើងឯកពានសម្តេចតេជោ ហ៊ុន សែន ជាលើកទី២? លទ្ធផលរង់ចាំទាំងអស់គ្នាថ្ងៃអាទិត្យ សប្តាហ៍នេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


