ព័ត៌មានអន្ដរជាតិ
ព្យុះនៅ ហ្វីលីពីន សម្លាប់មនុស្សដល់ ១៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់កាន់តែខ្លាំង
មន្ត្រីគ្រោះមហន្តរាយបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ០៣ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏ខ្លាំងមួយដែលបង្កជាទឹកជំនន់ និងការបាក់ដីនៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៥០នាក់ហើយ ខណៈភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេព្យាករថានឹងបន្តធ្លាក់ នៅក្នុងតំបន់មួយចំនួន។

មនុស្សជាង ៣៥៥ ៤០០នាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈព្យុះត្រូពិកដ៏ធ្ងន់ធ្ងរឈ្មោះ Nalgae បានវាយលុកប្រទេសប្រជុំកោះមួយនេះ ចាប់តាំងពីចុងសប្តាហ៍មុនមក។
ក្នុងចំណោមអ្នកស្លាប់ទាំង១៥០នាក់ ដែលត្រូវបានកត់ត្រាដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិ, មាន៦៣នាក់ស្ថិតក្នុងតំបន់ Bangsamoro លើកោះ Mindanao ភាគខាងត្បូង ជាកន្លែងដែលជំនន់ទឹកភ្លៀង និងការបាក់ដីបានបំផ្លាញភូមិនានា។

ទីភ្នាក់ងារនេះនិយាយថា មនុស្សយ៉ាងតិច១២៨នាក់បានរងរបួស និង៣៦នាក់បាត់ខ្លួននៅទូទាំងប្រទេស ខណៈអាជ្ញាធរព្រមានថា គ្មានសង្ឃឹមអាចរកឃើញអ្នកនៅរស់បន្ថែមទៀតទេ។
ជាមួយនឹងការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់ Bangsamoro កំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការបំផ្លិចបំផ្លាញបន្ថែមទៀត នៅក្នុងតំបន់ក្រីក្រ និងតំបន់ភ្នំ។

ស្របពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតី Ferdinand Marcos បានស្តីបន្ទោសការកាប់បំផ្លាញព្រៃឈើ និងបម្រែបម្រួលអាកាសធាតុចំពោះបំណាក់ដីដ៏បំផ្លិចបំផ្លាញនៅ Bangsamoro។
អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះកាន់តែសាហាវៗ និងបង្កការបំផ្លិចបំផ្លាញធំធេង នៅពេលដែលពិភពលោកកាន់តែក្តៅ ដោយសារតែបម្រែបម្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មនុស្សស្លាប់កើនដល់ជាង ១០០នាក់ ដោយសារព្យុះត្រូពិក Nalgae នៅហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


