ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ជាង ១០០នាក់ ដោយសារព្យុះត្រូពិក Nalgae នៅហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅថ្ងៃអង្គារទី០១ខែវិច្ឆិកានេះ បានចុះទៅត្រួតពិនិត្យនៅខេត្តភាគខាងត្បូង ដែលរងគ្រោះដោយការរអិលបាក់ដី បណ្តាលមកពីព្យុះត្រូពិក Nalgae ខណៈអ្នកស្លាប់កើនដល់ ១១០នាក់ហើយ។

ទីភ្នាក់ងារគ្រោះមហន្តរាយនិយាយថា មនុស្សជាង១០០នាក់បានរងរបួស និង៣៣នាក់ទៀតកំពុងបាត់ខ្លួន ដោយសារទឹកជំនន់រីករាលដាល និងការរអិលបាក់ដីជាច្រើន។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ព្យុះ Nalgae បានធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីបំផ្លាញកសិផលក្នុងទំហំទឹកប្រាក់២២លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ ១៣លានដុល្លារ។

គិតត្រឹមខែវិច្ឆិកាឆ្នាំនេះ Nalgae គឺជាព្យុះបំផ្លិចបំផ្លាញខ្លាំងបំផុតលំដាប់ទីពីរ ដែលវាយប្រហារហ្វីលីពីន បន្ទាប់ពីព្យុះត្រូពិក Megi បានសម្លាប់មនុស្សចំនួន ២១៤ នាក់កាលពីខែមេសា។
នៅថ្ងៃអង្គារ លោក Marcos បានបញ្ជាឲ្យក្រុមមន្ត្រី ចែកចាយកញ្ចប់ជំនួយឲ្យបានលឿនជាងមុន និងអំពាវនាវឲ្យមានការរៀបចំកាន់តែប្រសើរឡើង មុនពេលព្យុះត្រូពិកចំនួនបួនបន្ថែមទៀត ត្រូវបានព្យាករណ៍ថានឹងវាយប្រហារមុនដំណាច់ឆ្នាំនេះ។
គួរបញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់និងរបួសដោយសារព្យុះ Nalgae គឺស្ថិតនៅក្នុងតំបន់ស្វយ័តភាគខាងត្បូង Bangsamoro។
ហ្វីលីពីន ដែលជាប្រទេសមានប្រជុំកោះជាង ៧៦០០ តែងតែជួបប្រទះខ្យល់ព្យុះទីហ្វុងជាមធ្យម ២០ ក្នុងមួយឆ្នាំ ហើយការបាក់ដីជាញឹកញាប់ និងគ្រោះទឹកជំនន់ ត្រូវបានគេស្តីបន្ទោសលើឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារប្រទេស ហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


