ជីវិតកម្សាន្ដ
ឥទ្ធិពល Bright ធ្វើឲ្យយីហោល្បីមួយ រកចំណូលបានយ៉ាងក្រាស់ក្រែល
តារាសម្ដែង Bright Vachirawit ជួយឲ្យយីហោល្បីមួយ រកចំណូលបាន ១៧.៨លានដុល្លារ បន្ទាប់ពីលោកបង្ហាញខ្លួនក្នុងកម្មវិធី Fashion Week កាលពីខែមុន។

ក្រោយត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ THE BURBERRY SPRING SUMMER 2023 នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ តារាសម្ដែងរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីបណ្ដាញផ្សព្វផ្សាយម៉ូដអន្តរជាតិ និងបណ្ដាញសង្គម ពីរូបរាងនៃស្លៀកពាក់របស់លោក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយ WWD បានបង្ហាញព័ត៌មានពី Launchmetrics ការបង្ហាញម៉ូដសំលៀកបំពាក់ក្រៅបណ្ដាញរបស់ Burberry នៅទីក្រុងឡុងដ៍ ខណៈតម្លៃប្រព័ន្ធផ្សព្វផ្សាយ (MIV: Media Impact Value) បានបង្ហាញពីតារាសម្តែងថៃវ័យក្មេង Bright Wachirawit រកចំណូលជាង១៧.៨លានដុល្លារ។MIV វាស់វែងតាមលទ្ធភាពដែលតារារូបនេះ ចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ទាក់ទងនឹងសិល្បករ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងការលើកឡើងពីការ Like, Share, Comments ឬចុចលើតំណភ្ជាប់តាមរយៈគេហទំព័រ។

គួរបញ្ជាក់ដែរថា Bright Wachirawit ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ ក្នុងនាមជា Brand Ambassador ដំបូងគេ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង ដែលចាត់ទុកថាជាតារាល្បីមួយរូបទៀតដែលមានឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយក្នុងឧស្សាហកម្មម៉ូដ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្ដីប្រពន្ធហៃសូ Sririta ឈ្នះពានរង្វាន់គ្រួសារកក់ក្ដៅបំផុតប្រចាំឆ្នាំ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


