ព័ត៌មានអន្ដរជាតិ
មេ ណាតូ ឆ្លើយបែបណារឿងគម្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសៅរ៍ថា អង្គការណាតូមិនមានគម្រោងផ្លាស់ប្តូរការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ បន្ទាប់ពីហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយប្លុកនេះ ។
នៅពេលត្រូវបានសួរថាតើវាអាចទៅរួចដែរឬទេ ដែលអង្គការអង្គការណាតូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសស៊ុយអែត និងហ្វាំងឡង់ បន្ទាប់ពីប្រទេសទាំងនេះចូលរួមក្នុងសម្ព័ន្ធមិត្ត, លោក Stoltenberg បាននិយាយថា “អង្គការណាតូមិនមានគម្រោងផ្លាស់ប្តូរទីតាំង និងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ” ។
នៅថ្ងៃទី ១៨ ខែឧសភា ពោលរយៈពេល ៣ ខែ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន, ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ដោយបោះបង់ចោលអព្យាក្រឹតភាពរាប់ទសវត្សរ៍ ខណៈការចូលជាសមាជិករបស់ពួកគេត្រូវបានផ្តល់សច្ចាប័នរួចហើយដោយសមាជិកណាតូទាំងអស់ លើកលែងតែប្រទេសហុងគ្រី និងតួកគីប៉ុណ្ណោះ ។
នៅចុងខែតុលា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សេចក្តីព្រាងច្បាប់របស់ប្រទេសហ្វាំងឡង់ស្តីពីការចូលជាសមាជិកប្លុកនេះនឹងអនុញ្ញាតឲ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរដោយបណ្តាប្រទេសណាតូនៅលើទឹកដីនៃប្រទេសហ្វាំងឡង់ ។
ដោយឡែកកាលពីថ្ងៃអង្គារ មេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធស៊ុយអែត លោក Micael Byden បាននិយាយថា ទីក្រុង Stockholm ក៏គួរតែពិចារណាផងដែរថាតើត្រូវអនុញ្ញាតឲ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬមូលដ្ឋានរបស់អង្គការណាតូ នៅលើទឹកដីរបស់ខ្លួនដែរឬយ៉ាងណានោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


