កីឡា
មកដឹងសម្ដីគ្រូបង្វឹកបាល់ទាត់ វគ្គផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន ប្រកួតយប់នេះ
ការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គផ្ដាច់ព្រ័ត្រ នឹងឈានចូលមកដល់នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ ដែលជាការជួបគ្នារវាង ក្លិបបឹងកេត ជាមួយ ក្លិបវិសាខា។ មុនការប្រកួតមកដល់ គ្រូបង្វឹករបស់ក្លិបទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតនេះ។

លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្លិបវិសាខា បានលើកឡើងថា ការប្រកួតនេះ ជាការប្រកួតដ៏អស្ចារ្យ សម្រាប់រដូវកាល២០២២ ព្រោះជាការប្រកួតផ្ដាច់ព្រ័ត្រ ហើយសុទ្ធតែជាក្រុមខ្លាំងដែលឈានដល់វគ្គនេះ។ លោកជឿថា ការប្រកួតនេះនឹងធ្វើឱ្យទស្សនិកជនរំភើប សប្បាយ ហើយនឹងមានចិត្តចង់មកទស្សនាការប្រកួតបែបនេះជាបន្តបន្ទាប់ទៀត។

លោក មាស ចាន់ណា មានប្រសាសន៍បន្តថា៖ “ហើយខ្ញុំរំពឹងថា ការប្រកួតមួយនេះ យើងនឹងធ្វើបានល្អទាំងពីរក្រុម និងជឿជាក់លើក្រុមរបស់ខ្ញុំធ្វើបានល្អ។ ចំពោះក្រុមរបស់ខ្ញុំពុំមានបញ្ហាអ្វីឡើយ យើងបានរៀបចំខ្លួនបានល្អហើយ យើងត្រៀមរួចរាល់សម្រាប់ការប្រកួតនេះ”។
ដោយឡែកគ្រូបង្វឹករបស់ក្លិបបឹងកេត លោក ហៅ សុជាតិ បានលើកឡើងថា ការប្រកួតបាល់ទាត់នេះ ការប្រកួតមួយដ៏តានតឹង។ ការណ៍ដែលក្រុមលោកមានឱកាសមកដល់ពេលនេះ គឺលោកសប្បាយចិត្ត ហើយមានការប្រឹងប្រែងដើម្បីប្រជែងជើងឯក។

លោក ហៅ សុជាតិ មានប្រសាសន៍បន្តថា៖ “ការប្រកួតនេះ ចំពោះក្រុមយើង គឺយើងរៀបចំបានល្អ តែអ្វីដែលសំខាន់គឺ យើងចាំមើលនៅលើទីលាន តើយើងរៀបចំបានល្អដល់កម្រិតណា? គ្រប់ការប្រកួតគឺយើងតែងតែរំពឹងទុក គឺយើងមិនអាចនិយាយមុនថាយើងរំពឹង ១០០ភាគរយត្រូវតែឈ្នះទេ ព្រោះក្រុមគេក៏ត្រូវការឈ្នះដែរ។ អ៊ីចឹងខ្ញុំគិតថា ៥០/៥០។”។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋាន ស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន ដែលជាទឹកដីកណ្ដាល ហើយក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ខណៈមុនការប្រកួតផ្ដាច់ព្រ័ត្រ ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្លិបភ្នំពេញក្រោន ជាមួយ ក្លិបអគ្គិសនីកម្ពុជា ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


