Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានថា អ្នកណាបង្ហោះគោមនៅជិតព្រលានយន្តហោះ អាចមានទោសប្រហារជីវិត

បានផុស

នៅ

ការបង្ហោះគោម នៅជិតអាកាសយានដ្ឋានក្នុងប្រទេសថៃ គឺជាបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរបំផុត ដែលអាចឈានដល់ទោសប្រហារជីវិត។ នេះបើតាមការព្រមានពីអ្នកនាំពាក្យរាជរដ្ឋាភិបាល Ratchada Thanadirek។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបានព្រមានយ៉ាងម៉ឺងម៉ាត់ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី ០៧ខែវិច្ឆិកាម្សិលមិញនេះ ស្របពេលមនុស្សរាប់ពាន់នាក់ រៀបចំបង្ហោះគោម ដើម្បីអបអរសាទរទាំងពិធីបុណ្យ Loy Krathong និង Yi Peng នៅល្ងាចនេះ។

គោម ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យបង្ហោះគ្រប់ទីកន្លែង នៅជិតអាកាសយានដ្ឋានទាំង៦ ដែលដំណើរការដោយអាកាសយានដ្ឋានថៃ (AOT) ដូចជា អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (BKK), អាកាសយានដ្ឋានអន្តរជាតិដុនមឿង (DMK), អាកាសយានដ្ឋានឈៀងម៉ៃ (CNX), អាកាសយានដ្ឋានមេហ្វាលួងឈៀងរ៉ៃ (CEI ), អាកាសយានដ្ឋានអន្តរជាតិភូកេត (HKT) និងអាកាសយានដ្ឋាន Hat Yai (HDY)។

អាកាសយានដ្ឋានឈៀងម៉ៃ គឺជាកន្លែងដែលគួរឲ្យព្រួយបារម្ភបំផុត ដោយសារការពេញនិយមនៃពិធីបុណ្យ Yi Ping ធ្វើឲ្យផ្ទៃមេឃទាំងមូល ពោរពេញទៅដោយពន្លឺគោម។

មិនត្រឹមតែគោមទេ ប៉ុន្តែវត្ថុគ្រោះថ្នាក់ដូចជាកាំជ្រួច កង្ហារក្រដាស កាំរស្មីឡាស៊ែរ រ៉ុកកែត និងដ្រូន ក៏មិនត្រូវបានអនុញ្ញាតឲ្យមាននៅលើផ្ទៃមេឃនៅក្នុង ឬជុំវិញអាកាសយានដ្ឋានរបស់ប្រទេសថៃដែរ។ គោម​អាច​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ ​ប្រសិន​បើ​វា​ជាប់​ក្នុង​ម៉ាស៊ីន​​យន្តហោះ។

យោងតាមច្បាប់ស្តីពីការធ្វើចរាចរណ៍ផ្លូវអាកាសឆ្នាំ២០១៩, ការបង្ហោះវត្ថុដូចដែលរៀបរាប់ខាងលើនៅក្នុងតំបន់សុវត្ថិភាពនៃការធ្វើចរាចរណ៍ផ្លូវអាកាស គឺជាឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ២០ ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ៦០០ ០០០ ទៅ ៨០០ ០០០បាត និងឈានដល់ទោសប្រហារជីវិតនៅក្នុងករណីធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ ព្រមានខេត្តចំនួន១១ ឲ្យប្រយ័ត្ន បំបែកគ្រាប់រ៉ុកកែត ធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម