ព័ត៌មានអន្ដរជាតិ
ជប៉ុន និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំ
នៅថ្ងៃព្រហស្បតិ៍ទី១០ខែវិច្ឆិកានេះ កងកម្លាំងស្វ័យការពារជប៉ុន និងយោធាអាមេរិក បានចាប់ផ្តើមសមយុទ្ធ Keen Sword រួមគ្នាដ៏ធំមួយ ដើម្បីអនុវត្តសកម្មភាពការពារកោះដាច់ស្រយាល Tokunoshima ក្នុងខេត្ត Kagoshima របស់ប្រទេសជប៉ុន។

យោងតាមក្រសួងការពារជាតិជប៉ុន, កងទ័ពជើងគោក ជើងទឹក និងអាកាសជប៉ុនប្រមាណ ២៦ ០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ខណៈយោធាអាមេរិកប្រហែល ១០ ០០០នាក់ក៏នឹងមានវត្តមានផងដែរ។
នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន២០គ្រឿង និងនាវាអាមេរិក ១០គ្រឿង ព្រមទាំងយន្តហោះជប៉ុន ២៥០គ្រឿង និងយន្តហោះអាមេរិក ១២០គ្រឿង នឹងចូលរួមក្នុងសមយុទ្ធនេះ។

លើសពីនេះ នាវាសរុប ៤គ្រឿង និងយន្តហោះ ២គ្រឿងមកពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសអូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស ក៏នឹងចូលរួមជាមួយយោធាអាមេរិក និងជប៉ុនផងដែរ ក្នុងអំឡុងពេលសមយុទ្ធ ដែលនឹងដំណើរការរហូតដល់ថ្ងៃទី ១៩ខែវិច្ឆិកា។
បញ្ជាការរួមរបស់ជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធនាពេលបច្ចុប្បន្ន បានក្លាយជាសមយុទ្ធលើកទី១៦ជាប់ៗគ្នា។ អ្នកសង្កេតការណ៍មកពីប្រទេសអូស្ត្រាលី កាណាដា បារាំង ឥណ្ឌា នូវែលសេឡង់ ហ្វីលីពីន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងអង្គការណាតូ ត្រូវបានអញ្ជើញឲ្យចូលរួមពួកគេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ Nikkei៖ ជប៉ុន គ្រោងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


