Connect with us

ព័ត៌មានអន្ដរជាតិ

Nikkei៖ ជប៉ុន គ្រោងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងឆ្នាំ ២០៣០

បានផុស

នៅ

សារព័ត៌មាន Nikkei Business Daily បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកានេះថា ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំ២០៣០ ដើម្បីបង្កើនសមត្ថភាពវាយប្រហារតបតរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះបង្ហាញថា ក្រសួងកំពុងស្វែងរកសមត្ថភាពវាយបក ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានផ្លាស់ប្តូរបរិយាកាសសន្តិសុខពិភពលោក ហើយការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង និងចលនាយោធារបស់ចិន បានគំរាមកំហែងប្រទេសជប៉ុន។

យោងតាមរបាយការណ៍, មីស៊ីលល្បឿនលឿនជាងសំឡេង អាចហោះលឿនជាងល្បឿនសំឡេងយ៉ាងតិច៥ដង និងស្ថិតនៅលើគន្លងស្មុគស្មាញ ដែលពិបាកស្ទាក់ចាប់។

ជប៉ុន ​គ្រោង​នឹង​កែប្រែ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់ខ្លួន ​ក៏ដូចជា​គោលនយោបាយ​ការពារជាតិ​សំខាន់ៗ​ផ្សេងទៀតផងដែរ ​នៅត្រឹមបំណាច់ឆ្នាំ​នេះ។

ក្នុងផែនការ៣ដំណាក់កាល, ទី១ ជប៉ុន អាចដាក់ពង្រាយមីស៊ីលរយៈចម្ងាយ Tomahawk ​ដែលផលិតដោយអាមេរិក ដើម្បីបង្កើនសមត្ថភាពវាយបករបស់ខ្លួន។

Nikkei ចុះផ្សាយថា ប្រទេសជប៉ុនអាចធ្វើឲ្យប្រសើរឡើង នូវមីស៊ីលបាញ់ពីដីប្រភេទ១២ សម្រាប់ដំណាក់កាលទីពីរ ដោយពង្រីករយៈចម្ងាយពីតិចជាង២០០គីឡូម៉ែត្រនាពេលបច្ចុប្បន្ន ទៅដល់ជាង ១០០គីឡូម៉ែត្រ។ ហើយ ការទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេង ទំនងជាដំណាក់កាលទី៣។

ដោយឡែក កាសែត Asahi ក៏បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដែរថា ប្រទេសជប៉ុន កំពុងពិចារណាផលិតនាវាមុជទឹក ដែលមានសមត្ថភាពបាញ់មីស៊ីលប្រឆាំងនាវាប្រភេទ១២ ហើយនាវាមុជទឹកនោះ ធ្វើឲ្យសត្រូវពិបាកចាប់សញ្ញា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ជប៉ុន បង្កើនការប្រុងប្រយ័ត្ន មុនកូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍ដ៏ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម