ព័ត៌មានជាតិ
ប្លែកមិនធ្លាប់មាន! ព្រឹត្តិការណ៍ដ៏កម្រប្រមូលផ្ដុំ វប្បធម៌ ម្ហូបអាហារ ប្រទេសសមាជិកអាស៊ាននៅទីតាំងតែមួយ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤១ ដែលនេះជាលើកទី៣ ហើយប្រទេសកូនពៅសមាជិកទី១០ នេះបានធ្វើជាម្ចាស់ផ្ទះ។ ដើម្បីនាឱកាសដ៏វិសេសវិសាលនេះ សភាយុវជន បានប្រមូលផ្ដុំកម្លាំងរួមគ្នាផ្ដួចផ្ដើមរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយ នោះគឺ «ភូមិអាស៊ាន» ។
តើអ្វីទៅជាភូមិអាស៊ាន?
ភូមិអាស៊ានគឺជាព្រឹត្តិការណ៍ដែលប្រមូលផ្ដុំទៅដោយវប្បធម៌ចម្រុះ របស់បណ្តាប្រទេសសមាជិកអាស៊ាន ។ ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងនាំអ្នកទាំងអស់គ្នាឱ្យទទួលបាននូវបទពិសោធន៍ប្លែកៗ និងមានឱកាសសិក្សាស្វែងយល់នូវសិល្បៈវប្បធម៌ នៃប្រទេសជាសមាជិកអាស៊ាន ។ ក្នុងនោះរួមមាន៖ ការស្លៀកសម្លៀកបំពាក់ប្រពៃណី, ការតាំងបង្ហាញវត្ថុអនុស្សាវរីយ៍, ការដើរបង្ហាញម៉ូត, ការលេងល្បែងកម្សាន្ត ជាសេសនោះរួមទាំងមានការសម្តែងរបាំប្រពៃណីពីប្រទេសនានាដែលសមាជិកអាស៊ានផងដែរ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍ភូមិអាស៊ាន ក៏មាននូវការប្រគុំតន្រ្តីបែបសម័យសប្បាយៗ មានលក់ម្ហូបអាហារ, ភេសជ្ជៈ និងបង្អែមយ៉ាងសម្បូរបែប រួមទាំងមានការតាំងពិព័រណ៌ផលិតផលផ្សេងៗពីប្រទេសសមាជិកអាស៊ាន។
«ភូមិអាស៊ាន» នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ២៦ ២៧ ខែវិច្ចិកា ឆ្នាំ២០២២ និងមានទីតាំងស្ថិតនៅសាលកវិទ្យាល័យជាតិគ្រប់គ្រង។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ក្រោមកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស.ស.យ.ក ខេត្តស្វាយរៀង និងស្ថានទូតទាំងរបស់សមាជិកអាស៊ានក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


