សន្តិសុខសង្គម
ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់ ករណីស៊ីដាច់ប្រាក់ឧបត្ថម្ដជនក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាង៦០លានរៀល
លោក សុខ សុផា មានតួនាទីជាស្មៀនសាលាសង្កាត់តាខ្មៅ កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួន ករណីស៊ីដាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ជាង៦០លានរៀល។

បើតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដឹកនាំកម្លាំងដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅចុះធ្វើការស្រាវជ្រាវជាបន្ទាន់នូវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ។ ដោយឡែកលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅបានឲ្យដឹងថា លោកមិនបានដឹងរឿងគេចាប់ស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា នោះទេ បើចង់ដឹងទៅសួរខាងខេត្ត ខាងក្រុងទៅ។

បើតាមប្រភពពីមន្ត្រីសង្កាត់តាខ្មៅបានប្រាប់អោយដឹងថា ពិតជាមានករណីចាប់ខ្លួនស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា ប្រាកដមែន ក្រោយពីមានក្រុមចម្រុះរបស់ក្រសួងសង្គមកិច្ច តំណាងសាលាខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកអភិបាលក្រុងតាខ្មៅចុះមក និងបានឃើញលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅយកលុយជាង៦១លានរៀលមកតម្កល់ឲ្យខាងក្រសួងសង្គមកិច្ច។

ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ នៅមិនទាន់ទទួលបានការបញ្ជាក់ឲ្យច្បាស់ការណ៍ពីលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ឃឹម សុភារ អភិបាលក្រុងតាខ្មៅនៅឡើយនោះទេ ព្រោះពួកគាត់កំពុងជាប់ប្រជុំរៀងៗខ្លួន៕
អត្ថបទ៖ ឆៃ យ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


