ព័ត៌មានអន្ដរជាតិ
គណបក្សសាធារណរដ្ឋអាមេរិក ឈ្នះការគ្រប់គ្រងសភាតំណាងរាស្រ្ត
គណបក្សសាធារណរដ្ឋ ទទួលបានអាសនៈចំនួន២១៨ដែលត្រូវការ ដើម្បីឈ្នះសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក។

ទោះមិនឈ្នះដាច់ ប៉ុន្តែសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ដ្រនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ឈប់របៀបវារៈរបស់លោកប្រធានាធិបតី Joe Biden សម្រាប់រយៈពេលពីរឆ្នាំខាងមុខ។
នេះសម្គាល់ជាការវិលត្រលប់ទៅកាន់រដ្ឋាភិបាលដែលបែកបាក់គ្នា ព្រោះគណបក្សប្រជាធិបតេយ្យនៅតែរក្សាអំណាចនៅក្នុងព្រឹទ្ធសភា។

ឥឡូវនេះ គណបក្សសាធារណរដ្ឋ ត្រូវបានគេព្យាករថានឹងឈ្នះចន្លោះពី ២១៨ ទៅ ២២៣អាសនៈនៅក្នុងសភាដែលមាន ៤៣៥អាសនៈ។
គួរបញ្ជាក់ថា លទ្ធផលនេះត្រូវបានបញ្ចេញ បន្ទាប់ពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការកាលពីយប់ថ្ងៃអង្គារ នូវការប៉ុនប៉ងលើកទីបីសម្រាប់បេក្ខភាពឈរឈ្មោះប្រជែងតំណែងសេតវិមានក្នុងឆ្នាំ២០២៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បោះឆ្នោតប្រធានាធិបតី អាមេរិក ឆ្នាំ ២០២៤ នឹងមានវត្តមានលោក ត្រាំ សាជាថ្មី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


