ព័ត៌មានជាតិ
ទំនិញរត់ពន្ធ និងរំលោភលើកម្មសិទ្ធិបញ្ញា ត្រូវបានក្រុមហ៊ុន ឃាង ហ៊ួត សហការជាមួយមន្ត្រី ក.ប.ប ចុះបង្ក្រាប
ព្រះសីហនុ ៖ នៅថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន ឃាង ហ៊ួត បានសហការជាមួយមន្ត្រីស៊ើបអង្កេតការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ចុះបង្ក្រាបទំនិញអត់ពន្ធនាំចូល និងរំលោភកម្មសិទ្ធិបញ្ញាជាច្រើនទីតាំង នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះមន្ត្រីកបប បានដកហូតនូវទំនិញជាច្រើនមានដូចជា ប្រេងកូឡារូបតាប៉ិ ថ្នាំដុសធ្មេញ ផ្កាឈូកពីរ ដែលសុទ្ធតែជាទំនិញអត់ពន្ធនាំចូល និងក្លែងបន្លំម៉ាក រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។

បើតាមតំណាងក្រុមហ៊ុន ឃាង ហ៊ួត ដែលបានចុះមកត្រួតពិនិត្យជាមួយមន្ត្រី ក.ប.ប បានប្រាប់ថា ទំនិញទាំងនោះមិនអនុញ្ញាតឲ្យលក់បន្តទៀតទេ ព្រោះជាទំនិញមិនស្របច្បាប់ ដែលជនខិលខូច នាំយកមកលក់ឲ្យបងប្អូនអាជីវករតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ គឺខាងក្រុមហ៊ុន មិនបានចាប់ពិន័យបងប្អូនអាជីវករទេ គឺខាងក្រុមហ៊ុនបានណែនាំឲ្យបងប្អូនអាជីវករ មកលក់នូវទំនិញដែលបានមានចុះបញ្ជីស្នាមត្រឹមត្រូវរបស់ក្រុមហ៊ុន ឃាង ហ៊ួត។

មន្ត្រី ក.ប.ប ដែលចុះអនុវត្តបានប្រាប់ថា យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ឃាង ហ៊ួត ថា មានផ្សារជាច្រើន នៅក្នុងខេត្តព្រះសីហនុ បានលួចលក់ទំនិញដែលក្លែងបន្លំរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ តំណាងក្រុមហ៊ុន ឃាង ហ៊ួត និងមន្ត្រី ក.ប.ប ចុះពិនិត្យតាមបណ្ដាផ្សារទាំងនោះ បានប្រទះឃើញអាជីវករជាច្រើនដែលលួចលក់ទំនិញដែលក្លែងបន្លំម៉ាករបស់ក្រុមហ៊ុន ឃាង ហ៊ួត។

បន្ទាប់ពីរកឃើញទំនិញក្លែងបន្លំរបស់ក្រុមហ៊ុន ឃាង ហ៊ួត ខាងមន្ត្រី ក.ប.ប មិនបានផាកពិន័យទៅលើអាជីវករទាំងនោះ គ្រាន់តែធ្វើការអប់រំណែនាំឲ្យឈប់លក់ទំនិញទាំងនោះទៀត។

រយៈពេល ២ ថ្ងៃ ខាងក្រុមហ៊ុន រួមជាមួយមន្ត្រី ក.ប.ប បានចុះពិនិត្យតាមបណ្ដាផ្សារជាច្រើនដូចជា ៖ ផ្សារលើ, ផ្សារសាមគ្គីអូរចំណារ, ផ្សារឃ្លាំងលើ, ផ្សារវាលរេញ គ្រប់ផ្សារដែលបានចុះពិនិត្យ គឺសុទ្ធសឹងតែលក់ទំនិញមិនស្របច្បាប់។

ក្រុមហ៊ុន សូមប្រកាសជូនដំណឹងថា ក្រុមហ៊ុននឹងចាត់វិធានការក្ដៅបន្ថែមទៀត ដើម្បីស្វែងរកជនដែលលួចនាំចូលផលិតផលទាំងនេះ មកផ្ដន្ទាទោស និងសងជំងឺចិត្តឲ្យបានក្នុងពេលឆាប់នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឃាង ហ៊ួត បានទទួលសិទ្ធផ្ដាច់មុខលក់នូវភេសជ្ជៈខារ៉ាបាវ, អ៊ីឈីតាន់ ប្រេងកូឡាតាប៉ិ, ត្រីខត្រាម្គុដ និងទឹកត្រចៀកកាំមាសដបកំប៉ោង។

តំណាងក្រុមហ៊ុន ឃាង ហ៊ួត សូមសំណូមពរដល់អាជីវករទាំងអស់ ឈប់លក់ទំនិញក្លែងបន្លំម៉ាក ឬទំនិញគេចពន្ធ មកលក់នូវទំនិញដែលមានក្រុមហ៊ុនច្បាស់លាស់ និងមានសិទ្ធិចែកចាយត្រឹមត្រូវវិញ។ បើសិនជាបងប្អូនអាជីវករនៅតែបន្តលក់ទំនិញក្លែងបន្លំម៉ាក ឬទំនិញគេចពន្ធ បងប្អូនអាជីវករ នឹងក្លាយជាជនរងគ្រោះនៅពេលដែល ក្រុមហ៊ុនប្ដឹង ឬខាងមន្ត្រីពាក់ព័ន្ធចុះអនុវត្តច្បាប់៕

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច