កីឡា
កីឡដ្ឋានធំៗទាំង ៨ ដែលកាតាជះលុយរាប់សិបលានសាងសង់ សម្រាប់ការប្រកួត World Cup ឆ្នាំ២០២២
សម្រាប់ការប្រកួត FIFA World Cup 2022 ប្រទេសកាតាដែលជាម្ចាស់ផ្ទះ ហ៊ានដាក់ទុនរាប់ពាន់លានដុល្លារទៅលើកីឡដ្ឋាន រហូតឈានដល់ការសាងសង់កីឡដ្ឋានថ្មីជាច្រើនកន្លែង និងចាយប្រាក់ខ្ទង់ពាន់លានដុល្លារថែមទៀត ដើម្បីជួសជុលកីឡដ្ឋានចាស់ឡើងវិញ។ ក្នុងនោះដែរ គេបានដឹងថា កីឡដ្ឋានទាំង ៨ ត្រូវចាយពេល ៣ឆ្នាំឯណោះ សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២២នេះ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា នៅក្នុងកីឡដ្ឋានធំៗទាំង ៨ នេះ កីឡដ្ឋានចំនួន ១ ត្រូវបានជួសជុលឡើងវិញ និងកីឡដ្ឋានចំនួន ៧ ត្រូវបានសាងសង់ថ្មីទាំងស្រុង ដែលនាំឲ្យប្រទេសកាតាចំណាយថវិកាអស់ ៦.៥ពាន់លានដុល្លារអាមេរិក សម្រាប់ការជួសជុននិងសាងសង់ទាំងនេះ។
ពហុកីឡដ្ឋានជាតិ Khalifa

បន្ទាប់ពីឈ្នះគម្រោងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ រដ្ឋាភិបាលកាតា បានរៀបផែនការជួសជុលកីឡដ្ឋានជាតិ Khalifa ដែលត្រូវបានសាងសង់ ក្នុងកំលុងឆ្នាំ១០៧៦ ។ បន្ទាប់ពីការជួសជុលឡើងវិញ កីឡដ្ឋាន Khalifa អាចផ្ទុកមនុស្សបានរហូតដល់ ៤ម៉ឺននាក់ ហើយអាចដំណើរការប្រកួតចំនួន ៨ប្រកួត។
កីឡដ្ឋាន Education City

កីឡដ្ឋាននេះ ជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានថ្មីចំនួន ៧ ដែលត្រូវបានសាងសង់ឡើងដើម្បីបម្រើដល់ World Cup រដូវកាលឆ្នាំ២០២២។ ជាមួយនឹងសមត្ថភាពផ្ទុកមនុស្សរហូតដល់ ៤ម៉ឺននាក់ វាបានក្លាយជាកន្លែងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ រួមទាំងការប្រកួតធំៗចំនួន ៨ប្រកួត។
កីឡដ្ឋាន AI Thumama

វាត្រូវបានបំផុសគំនិតដោយ មួកប្រពៃណីបុរស Gahfiya និងមួយកុមារមជ្ឈិមបូព៌ា។ AI Thumama គឺជាកីឡដ្ឋានដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកបំផុតមួយនៅក្នុងពិភពលោក។ កីឡដ្ឋាននេះក៏អាចផ្ទុកមនុស្សបានចំនួន ៤ម៉ឺននាក់ផងដែរ និងអាចដំណើរការប្រកួតចំនួន ៨ប្រកួត សម្រាប់ព្រឹត្តិការណ៍ World Cup 2022។
កីឡដ្ឋាន Lusail


Lasuil គឺជាកីឡដ្ឋានដ៏ធំបំផុតដែលសាងសង់ដោយប្រទេសកាតាក្នុងរដូវកាលនេះ។ ជាមួយនឹងសមត្ថភាពផ្ទុកមនុស្សរហូតដល់ ៨ម៉ឺននាក់ ហើយវាជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ។ យោងតាមស្ថិតិរបស់ Arab News ការចំណាយលើការសាងសង់កីឡដ្ឋាន Lusail គឺអស់ប្រាក់ ៧៦៧លានដុល្លារអាមេរិក។
កីឡដ្ឋាន Al Bayt

កីឡដ្ឋាន AI Bayt ជាជាកន្លែងសម្រាប់ការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup 2022។ វាសាងសង់នៅលើដីដ៏ធំ ដោយមានសមត្ថភាពផ្ទុកមនុស្សមានរហូតដល់ ៦ម៉ឺននាក់។
កីឡដ្ឋាន Al Janoub

កីឡដ្ឋាននេះត្រូវបានបំផុសគំនិតដោយទូកប្រពៃណីរបស់កាតា គឺទូក dhow។ កីឡដ្ឋាន AI Janoub នឹងក្លាយជាកន្លែងសម្រាប់ការប្រកួតដ៏រំភើបចំនួន ៧ នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលមានសមត្ថភាពផ្ទុកមនុស្សបានចំនួន ៤ពាន់នាក់។ ដោយឡែកដំបូលដែលមានរាងដូចទូកអាចរុះរើបានយ៉ាងងាយស្រួល ជាពិសេសនៅខាងក្នុង AI Janoub មានដាក់ម៉ាស៊ីនត្រជាក់ ដើម្បីធានាបាននូវការសម្តែងរបស់អត្តពលិកនៅវាលខ្សាច់។ នេះជាអ្វីដែលកីឡដ្ឋានមិនធ្លាប់បានអនុវត្តនៅក្នុងពិភពលោក ពីមុនមកឡើយ។
កីឡដ្ឋាន Ahmad Bin Ali

វាអាចផ្ទុកមនុស្សបានចំនួន ៤ម៉ឺននាក់ផងដែរ។ កីឡដ្ឋាន Ahmad Bin Ali នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតចំនួន ៨ សម្រាប់ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២។ ការរចនានៃកីឡដ្ឋានត្រូវបានបំផុសគំនិតដោយប្រទេស និងប្រជាជន ដោយវាឆ្លុះបញ្ចាំងពីរូបភាពប្រជាជនកាតា នៃតំបន់វាលខ្សាច់។
កីឡដ្ឋាន 974

កីឡដ្ឋានថ្មីចុងក្រោយនេះ ជាកីឡដ្ឋានមួយដែលមានការរចនាប្លែកដែលទាក់ទាញការចាប់អារម្មណ៍បំផុតនៅពេលសាងសង់ក្នុងម៉ូដែលដែលអាចរុះរើចេញបានយ៉ាងងាយស្រួល។ យោងតាម FIFA កីឡដ្ឋាននេះត្រូវបានប្រមូលផ្តុំពីកុងតឺន័រចំនួន ៩៧៤ ដែលអាចផ្ទុកមនុស្សបាន ៤ម៉ឺននាក់ ហើយនឹងត្រូវរុះរើចេញភ្លាមៗ បន្ទាប់ពីការប្រកួតបានបញ្ចប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កាតា ហ៊ានចំណាយរាប់រយពាន់លានដុល្លារ ក្រោយក្លាយជាម្ចាស់ផ្ទះ World Cup ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


