Connect with us

កីឡា

កាតា ​ហ៊ានចំណាយរាប់រយពាន់លានដុល្លារ ក្រោយក្លាយជាម្ចាស់ផ្ទះ World Cup ឆ្នាំនេះ

បានផុស

នៅ

បន្ទាប់ពីក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ថ្នាក់ពិភពលោក FIFA World Cup 2022 ប្រទេសកាតា (Qatar) បានចំណាយទុនរាប់រយពាន់លានដុល្លារ​សម្រាប់ការរៀបចំកម្មវិធីថ្ងៃបើកឆាក​ដំបូង ក៏ដូចជាកែលម្អសេវាកម្មមួយចំនួននៅក្នុងប្រទេស ធ្វើឱ្យកក្រើកពិភពលោកតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 បានប្រព្រឹត្តទៅជាផ្លូវការ នៅកីឡដ្ឋាន Al Bayt នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ដែលកន្លែងនេះមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ ៦ម៉ឺននាក់ ស្របពេលដែលម្ចាស់ផ្ទះឆ្នាំ២០២២ ហ៊ានចំណាយប្រាកធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ World Cup។

ប្រភពពីទស្សនាវដ្ដី Forbes បានឱ្យដឹងថា ប្រទេសអាស៊ីខាងកើតមួយនេះត្រូវចំណាយយ៉ាងតិច ២២០ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កីឡដ្ឋានថ្មីចំនួន ៧ អាកាសយានដ្ឋាន ១ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សណ្ឋាគារ និងព័ត៌មានទូរគមនាគមន៍ ព្រមទាំងសេវាកម្មជាច្រើនទៀត នៅមុនពេលការប្រកួតចាប់ផ្ដើម ក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ FIFA បានបញ្ជាក់ថា ចំពោះចំណាយប្រតិបត្តិការនៃការប្រកួត មិនហក់ឡើងដល់ពីររយពាន់លានឡើយ ត្បិតកម្មវិធីត្រូវចាយប្រមាណ ១.៧ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្ត កាតា បានចំណាយប្រាក់រហូតរាប់រយលានដុល្លារ មិនមែនសម្រាប់តែពិធីបើកមួយមុខនោះទេ ពោលគឺប្រទេសនេះខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

បើយោងតាមស្ថិតិរបស់ Sportico Economic Review គេប៉ាន់ស្មានថា កាតា នឹងរកប្រាក់ចំណូលបានមកវិញប្រមាណ ១.៥៦ពាន់លានដុល្លារ ប្រសិនបើប្រទេសនេះទទួលបានទស្សនិកជន ១.៣លាននាក់ សម្រាប់ការទស្សនាការប្រកួតបាល់ទាត់ពិភពលោក។ យ៉ាងណាក្ដីខ្ទង់ចំណាយ និងប្រាក់ចំណេញ មានភាពលម្អៀងគ្នាខ្លាំងបំផុត ព្រោះចំណូលដែលទទួលបានហាក់តិចតួចស្ដួចស្ដើងខ្លាំងណាស់ បើធៀបនឹងទុនដែលបានចាយទៅ។ ទោះជាយ៉ាងណាក៏ដោយ កាតា ហ៊ានចំណាយខ្ពស់ដល់ថ្នាក់នេះ ព្រោះខ្លួនរំពឹង ការក្លាយជាម្ចាស់ផ្ទះនៃការប្រកួត FIFA World Cup 2022 គឺជាការលើកមុខមាត់ជាតិ ជួយទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ ដឹងទេ បាល់សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា មានទម្ងន់ និងតម្លៃ​ប៉ុន្មាន?

ចុចអាន៖ ដឹងទេ បុគ្គល ២ រូប បង្ហាញវត្តមានក្នុងពិធីបើក World Cup យប់មិញ ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម