ជីវិតកម្សាន្ដ
រថយន្តស៊េរីទំនើបរបស់ Jungkook ដាក់ដេញថ្លៃក្នុងតម្លៃកប់ក្ដោង
រថយន្តម៉ាក់ Mercedes-AMG G63 ដែលត្រូវបានគេស្គាល់ថាធ្លាប់ជាកម្មសិទ្ធិរបស់ Jungkook សមាជិកក្រុម BTS ត្រូវបានគេដាក់បង្ហាញនៅលើទីផ្សារដេញថ្លៃ ហើយបានកើនឡើងដល់តម្លៃ ៤២០ លានវ៉ុន (ប្រហែល ៣១០,០០០ ដុល្លារអាមេរិក)។

ខាងគេហទំព័រ BLACKLOT ដែលជាទីផ្សារបើកការដេញថ្លៃបានបញ្ឈប់ការដេញថ្លៃរថយន្ត Merce des-AMG G63 ដែលជាកម្មសិទ្ធិរបស់ Jungkook សមាជិកក្រុម BTS ដែលបានចាប់ផ្តើមពីតម្លៃ ១៥០ លានវ៉ុន (ប្រហែល ១១១,០០០ ដុល្លារអាមេរិច) ឡើងកើនទៅដល់តម្លៃ ៤២០ លានវ៉ុន (ប្រហែល ៣១០,០០០ ដុល្លារអាមេរិក)។ ចំនួននៃការដេញថ្លៃស្ទើរតែកើនឡើងបីដងពីតម្លៃផ្តើម ប៉ុន្តែត្រូវបានផ្អាកមុនកាលកំណត់។

ទាក់ទងនឹងការលុបចោលនេះ ខាងក្រុមហ៊ុនបានពន្យល់ថា ”ការសម្រេចនេះធ្វើឡើងដោយព្រួយបារម្ភថា ជនមិនស្គាល់អត្តសញ្ញាណមកពីបរទេសបានចូលរួមដេញថ្លៃ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលធ្ងន់ធ្ងរចំពោះការដេញថ្លៃ”។ ជាពិសេសនៅដែលតម្លៃដេញថ្លៃបានកើនឡើងដល់ ៤២០ លានវ៉ុន (ប្រហែល ៣១០,០០០ ដុល្លារអាមេរិក) ដោយមិនរាប់បញ្ចូលពន្ធលើការចុះបញ្ជីរថយន្ត។

យ៉ាងណាមិញ Jungkook បានទិញរថយន្ត Benz G-Class AMG G63 Edition នៅក្នុងខែ កញ្ញា ឆ្នាំ ២០១៩ ក្រោមឈ្មោះរបស់លោកផ្ទាល់ ដោយសារមានគ្រោះថ្នាក់ជាមួយនឹងតាក់ស៊ីពេលកំពុងបើកបររថយន្ត ទើមរថយន្តនេះត្រូវបានប្រគល់ឱ្យទៅឈ្មួញឡាននៅខែ មីនា ឆ្នាំនេះ បន្ទាប់ពី Jungkook បានកាន់កាប់វាអស់រយៈពេលជាង ២ ឆ្នាំ៕

ប្រែសម្រួល៖នាងតូច
ចុចអាន៖កុមារី Ella Gross ដែលមានមុខស្រដៀង Jennie ពេលនេះធំពេញវ័យហើយ
ចុចអាន៖ខ្សែភាពយន្តរបស់តារាសម្តែង Park Eun Bin ឈ្នះពានរង្វាន់ International Emmy Award 2022
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


