កីឡា
ទម្លាយមូលហេតុ កីឡដ្ឋានមួយរបស់ កាតា ដាក់ឈ្មោះពិសេស
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា មានការប្រកួតសរុបចំនួន ៦៤ ប្រកួតនៅលើកីឡដ្ឋានចំនួន៨ផ្សេងៗគ្នា ក្នុងរយៈពេលមួយខែ។

ទីលានចំនួនប្រាំពីរ ក្នុងចំណោមទីលានទាំងប្រាំបី ត្រូវបានបង្កើតឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ដោយសារតែនេះជា World Cup លើកដំបូង ត្រូវលេងនៅតំបន់មជ្ឈិមបូព៌ា, ម្ចាស់ផ្ទះ បានខិតខំប្រឹងប្រែងអស់ពីដៃពីជើង ដើម្បីរៀបចំព្រឹត្តិការណ៍ឲ្យដំណើរការទៅដោយរលូន និងដើម្បីលើកមុខមាត់ជាតិ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ផងដែរ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធអស្ចារ្យៗ កីឡដ្ឋានមួយចំនួន ក៏ត្រូវបានគេដាក់ឈ្មោះពិសេសផងដែរ ហើយថ្ងៃនេះ កម្ពុជាថ្មី សូមបកស្រាយអំពីមូលហេតុ ដែលកីឡដ្ឋានមួយ ត្រូវបានគេដាក់ឈ្មោះថា ៩៤៧។
ហេតុអ្វីបានជាគេដាក់ឈ្មោះបែបនេះ?
កីឡដ្ឋាន ៩៧៤ ស្ថិតនៅចម្ងាយ ៧គីឡូម៉ែត្រ ពីកណ្តាលទីក្រុង ដូហា។
កីឡដ្ឋាន ៩៧៤ គឺជាកីឡដ្ឋានដែលអាចរុះរើបានទាំងស្រុង ដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ហើយត្រូវបានសាងសង់ឡើងដោយប្រើទូកុងតឺន័រដែលមានការបញ្ជាក់ស្តង់ដារ និងដែកម៉ូឌុល។

ឈ្មោះខ្លួនវា គឺសំដៅទៅលើទូកុងតឺន័រចំនួន៩៧៤ដែលត្រូវបានប្រើដើម្បីសាងសង់កីឡដ្ឋាន។ ហើយលេខ៩៧៤នេះ ក៏ជាលេខកូដទូរស័ព្ទអន្តរជាតិសម្រាប់កាតាផងដែរ។
កីឡដ្ឋាន៩៧៤ ត្រូវចំណាយពេលសាងសង់ប្រហែល១៨ខែ ហើយអាចផ្ទុកមនុស្សបាន ៤០០០០នាក់។ កីឡដ្ឋាននេះ នឹងត្រូវរុះរើបន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup 2022៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sporting News
ចុចអាន៖ អ្នកគាំទ្រ កាន់ទង់ឥន្ទធនូ រត់ចូលទីលាន ដើម្បីតវ៉ា ក្នុងជំនួប ព័រទុយហ្គាល់- អ៊ុយរូហ្គាយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


