ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បញ្ជូនយន្តហោះ ទៅប្រដេញយន្តហោះចម្បាំងចិន និងរុស្ស៊ី ដែលចូលតំបន់ការពារដែនអាកាស (មានវីដេអូ)
យោធាកូរ៉េខាងត្បូងនិយាយថា ខ្លួនបានបញ្ជូនយន្តហោះទៅប្រដេញ យន្តហោះចម្បាំងចិនចំនួនពីរគ្រឿង និងរុស្ស៊ីប្រាំមួយគ្រឿង ដែលបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួននៅថ្ងៃពុធទី៣០ខែវិច្ឆិកានេះ។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិន បានហោះចូលម្តងហើយម្តងទៀត និងបានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) នៅជិតឆ្នេរសមុទ្រភាគខាងត្បូង និងភាគឦសានរបស់ប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមនៅម៉ោងប្រហែល៥:៥០នាទីព្រឹក។
JCS និយាយថា នៅប៉ុន្មានម៉ោងក្រោយមក ពួកគេបានហោះពីសមុទ្រជប៉ុន ចូលក្នុងតំបន់នេះសាជាថ្មី រួមជាមួយយន្តហោះចម្បាំងរុស្ស៊ី ដូចជាយន្តហោះទម្លាក់គ្រាប់បែកធុន TU-95 និងយន្តហោះចម្បាំង SU-35 ជាដើម។
គួររម្លឹកថា កាលពីថ្ងៃទី ២៤ ឧសភា ចិន និងរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន ៦ ទៅលើដែនទឹកក្បែរប្រទេសជប៉ុន ក្នុងអ្វីដែលរដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយនៅពេលនោះថា ជាការតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូល Quad ដែលមានការចូលរួមពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ដែលត្រូវបានធ្វើឡើងក្នុងទីក្រុងតូក្យូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


