ជីវិតកម្សាន្ដ
សម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ហើយត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ពិតជាមោទកភាពខ្លាំងណាស់សម្រាប់ជាប្រជាជន និងកូនខ្មែរគ្រប់រូបដែលគិតមកទល់ពេលនេះសម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ហើយត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ដោយក្នុងនោះ គឺមានសម្បត្តិវប្បធម៌រូបីចំនួន៣ និងសម្បត្តិវប្បធម៌អរូបីចំនួន៦។

ចំពោះសម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះរួមមាន ៖
១.តំបន់អង្គរ ៖ សម្បត្តិបេតិកភណ្ឌពិភពលោកចុះបញ្ជីនៅថ្ងៃទី១៤ធ្នូ ១៩៩២។

២. របាំព្រះរាជទ្រព្យ ៖សម្បត្តិបេតិកភណ្ឌវប្បធម៌អ រូបីនៃមនុស្សជាតិចុះបញ្ជីនៅថ្ងៃទី៧ វិច្ឆិកាឆ្នាំ២០០ ៣។
៣.ប្រាសាទព្រះវិហារ ៖ សម្បត្តិបេតិកភណ្ឌពិភព លោកចុះបញ្ជីនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៧។
៤.ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវ ប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ខែ វិច្ឆិកា ឆ្នាំ២០១៥។
៥.ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អ រូបីនៃមនុស្សជាតិចុះបញ្ជីនៅថ្ងៃទី២ខែធ្នូឆ្នាំ២០១៥ ។

៦.ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ចុះបញ្ជីនៅថ្ងៃទី៣០ខែ វិច្ឆិ កា ឆ្នាំ២០១៦។
៧.តំបន់ប្រាសាទសំបូរព្រៃគុក៖សម្បត្តិបេតិកភណ្ឌ ពិភពលោកចុះបញ្ជីនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧ ។
៨.ល្ខោនខោលវត្តស្វាយអណ្ដែត៖សម្បត្តិបេតិកភ ណ្ឌវប្បធម៌អរូបីត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨។

៩.គុនល្បុក្កតោ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


