ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្ត៣ប្រទេស រួមគ្នាដាក់ទណ្ឌកម្ម កូរ៉េខាងជើង (មានវីដេអូ)
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដាក់ទណ្ឌកម្មលើមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធរបស់ប្រទេសនេះ បន្ទាប់ពីការសាកល្បងមីស៊ីលអន្តរទ្វីបចុងក្រោយបំផុត និងធំបំផុតរបស់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។

នៅថ្ងៃសុក្រទី០២ខែវិច្ឆិកានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ឈ្មោះបុគ្គលទាំងនោះដូចជា Jon Il Ho, Yu Jin និង Kim Su Gil។ អ្នកទាំងពីរ សុទ្ធតែត្រូវបានសហភាពអឺរ៉ុប កំណត់ឲ្យដាក់ទណ្ឌកម្មកាលពីខែមេសា។
សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារបាននិយាយថា Jon Il Ho និង Yu Jin បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាវុធប្រល័យលោក ខណៈពេលបម្រើការជាអនុប្រធាន និងនាយកនៃនាយកដ្ឋានឧស្សាហកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

ក្រសួងបន្តថា លោក Kim Su Gil បានបម្រើការជានាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ហើយបានត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច ទាក់ទិននឹងកម្មវិធីអាវុធប្រល័យលោក។
ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន៧នាក់ផ្សេងទៀត ក្នុងនោះមានទាំងជនជាតិសិង្ហបុរីម្នាក់ និងតៃវ៉ាន់ម្នាក់ផងដែរ និងអង្គភាពចំនួន៨។ ក្រសួងនិយាយថា ទាំងអស់នេះបានស្ថិតនៅក្រោមទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក ចន្លោះខែមករាឆ្នាំ២០១៨ ដល់ខែតុលាឆ្នាំ២០២២ រួចទៅហើយ។

ចំណែកក្រសួងការបរទេសជប៉ុននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានដាក់អង្គភាពចំនួនបី និងបុគ្គលម្នាក់នៅក្នុងទណ្ឌកម្មថ្មី រួមទាំងក្រុមហ៊ុន Lazarus Group ដែលត្រូវគេសង្ស័យថា បានធ្វើការវាយប្រហារតាមអ៊ីនធើណិតផងដែរ។
ការដាក់ទណ្ឌកម្មចុងក្រោយនេះ គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តមីស៊ីល ICBM កាលពីថ្ងៃទី១៨ខែវិច្ឆិកា។ ក៏មានការព្រួយបារម្ភផងដែរថា ប្រទេសនេះ ប្រហែលនឹងចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ២០១៧មក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ សហរដ្ឋអាមេរិក កំពុង រៀបចំ ដាក់ ទណ្ឌកម្ម បន្ថែម លើ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


