កីឡា
មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងក៏ស្មើគ្នា ចុះហេតុអ្វី កូរ៉េខាងត្បូងឡើង អ៊ុយរូហ្គាយធ្លាក់?
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ បានយកឈ្នះហ្គាណា ២-០ ប៉ុន្តែត្រូវធ្លាក់ចេញពីពានរង្វាន់ World Cup ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទី។
អ៊ុយរូហ្គាយ ឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងពូល H ទោះពួកគេមានពិន្ទុស្មើ និងគ្រាប់បាល់កាត់កងទៅដូចគ្នាជាមួយនឹងកូរ៉េខាងត្បូងក៏ដោយ។
ការទទួលជ័យជម្នះ ២-១ របស់កូរ៉េខាងត្បូង លើក្រុមព័រទុយហ្គាល់ គឺគ្រប់គ្រាន់ក្នុងការឲ្យពួកគេជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពូល H ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ជាមួយក្រុមលេខ១ ព័រទុយហ្គាល់។
តើកូរ៉េខាងត្បូងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ដោយសារអ្វី?
ទាំងអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង សុទ្ធតែមាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងទៅស្មើគ្នា ប៉ុន្តែអ្វីដែលធ្វើកូរ៉េខាងត្បូងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយគឺដោយសារតែ ពួកគេស៊ុតបញ្ចូលទីលើគូប្រជែងបាន៤គ្រាប់ក្នុងការប្រកួត៣លើករបស់ពួកគេ ខណៈអ៊ុយរូហ្គាយស៊ុតបានពីរគ្រាប់ប៉ុណ្ណោះ។
៣ប្រកួតរបស់កូរ៉េខាងត្បូងគឺ ស្មើអ៊ុយរូហ្គាយ ០-០, ចាញ់ហ្គាណា ៣-២ និងឈ្នះ ព័រទុយហ្គាល់ ២-១ ចំណែក៣ប្រកួតរបស់អ៊ុយរូហ្គាយគឺ ស្មើកូរ៉េខាងត្បូង០-០, ចាញ់ព័រទុយហ្គាល់ ២-០ និងឈ្នះហ្គាណា ២-០។
តាមច្បាប់ World Cup ប្រសិនបើក្រុមមានពិន្ទុស្មើគ្នា នោះគេនឹងគិតទៅលើគ្រាប់បាល់ (Goal Difference) ហើយបើគ្រាប់បាល់ស្មើគ្នាទៀត គេនឹងគិតទៅលើថាតើក្រុមណាស៊ុតបញ្ចូលទីគេបានច្រើនជាង៕
អត្ថបទ៖ Vann Vann
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


