កីឡា
មិនថោកទេ តម្លៃសំបុត្រចូលទស្សនា World Cup នៅ កាតា
ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០២២ ដែលរៀបចំឡើងក្នុងប្រទេសកាតា បានឈានដល់វគ្គ១៦ក្រុមចុងក្រោយហើយ។
រាត្រីនេះមាន២គូ ដោយនៅម៉ោង២២:០០ គឺជំនួបរវាងហូឡង់ និងសហរដ្ឋអាមេរិក ចំណែកនៅម៉ោង ២:០០រំលងអធ្រាត្រគឺជំនួបរវាង អាហ្សង់ទីន និងអូស្រ្តាលី។
ចាប់ពីវគ្គនេះទៅ ការប្រកួតធានាថានឹងកាន់តែជក់ចិត្ត ដោយមនុស្សរាប់លាននាក់នៅលើភពផែនដី នឹងទស្សនាមិនហ៊ានប៉ប្រិចភ្នែកទាំងនៅលើកញ្ចក់ទូរទស្សន៍តាមគេហដ្ឋាន និងនៅក្នុងកីឡដ្ឋានផ្ទាល់។
ដូច្នេះហើយ ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនលោកអ្នក ឲ្យដឹងពីតម្លៃសំបុត្រការប្រកួត World Cup 2022 នៅកាតា ចាប់ពីវគ្គ១៦ក្រុមចុងក្រោយ ដល់វគ្គផ្តាច់ព្រ័ត្រ៖
- វគ្គ១៦ក្រុមចុងក្រោយ៖ Cat 1 – ២៧៥ដុល្លារ; Cat 2 – ២០៥ដុល្លារ; Cat 3 – ៩៦ដុល្លារ; Cat 4 – ១៩ដុល្លារ
- វគ្គ៨ក្រុមចុងក្រោយ៖ Cat 1 – ៤២៥ដុល្លារ; Cat 2 – ២៨៨ដុល្លារ; Cat 3 – ២០៥ដុល្លារ; Cat 4 – ៨២ដុល្លារ
- វគ្គ៤ក្រុមចុងក្រោយ៖ Cat 1 – ៩៥៥ដុល្លារ; Cat 2 – ៦៦០ដុល្លារ; Cat 3 – ៣៥៧ដុល្លារ; Cat 4 – ១៣៧ដុល្លារ
- វគ្គដណ្តើមយកលេខ៣៖ Cat 1 – ៤២៥ដុល្លារ; Cat 2 – ៣០២ដុល្លារ; Cat 3 – ២០៥ដុល្លារ; Cat 4 – ៨២ដុល្លារ
- វគ្គផ្តាច់ព្រ័ត្រ៖ Cat 1 – ១៦០៦ដុល្លារ; Cat 2 – ១០០២ដុល្លារ; Cat 3 – ៦០៥ដុល្លារ; Cat 4 – ២០៥ដុល្លារ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The National News
ចុចអាន៖ មិនទាន់ដឹងអីផង អ្នកគាំទ្រអង់គ្លេស ទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ World Cup រួចទៅហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


