កីឡា
ស៊ុតចូល ១ គ្រាប់យប់មិញ Messi វ៉ាគ្រាប់បាល់ Cristiano Ronaldo នៅ World Cup
គិតត្រឹមពេលនេះខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានឈរលើ Cristiano Ronaldo ក្នុងបញ្ជីអ្នកស៊ុតបាល់បញ្ចូលទីនៅក្នុងព្រឹត្តិការណ៍បាលទាត់ពិភពលោក FIFA World Cup ។

ការឡើងឈរលើ Cristiano Ronaldo ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីនៅ World Cup កើតឡើង បន្ទាប់ពី Messi រកបានមួយគ្រាប់ក្នុងជ័យជម្នះ ២-១ លើអូស្ត្រាលីក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់ថ្ងៃសៅរ៍ ។
ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា នេះដែរ, Messi ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ហើយ និងជាគ្រាប់បាល់ទី ៩ របស់រូបគេផងដែរ សម្រាប់ការបង្ហាញខ្លួននៅ World Cup ចំនួន ២៣ លើកមកនេះ ខណៈ Ronaldo រកបានត្រឹម ៨ គ្រាប់ប៉ុណ្ណោះ ។

បច្ចុប្បន្ន Lionel Messi មាន ៣ គ្រាប់នៅក្នុងដៃ ហើយនឹងត្រូវប្រកួតប្រជែងយកស្បែកជើងមាសជាមួយកីឡាករផ្សេងទៀតដូចជា Kylian Mbappe, Enner Valencia, Marcus Rashford និង Cody Gakpo ដែលសុទ្ធតែមាន ៣ គ្រាប់ដូចគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sport Star
ចុចអាន ៖ ហូឡង់ ដឹកដៃ អាហ្សង់ទីន ឡើងទៅប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


