ជីវិតកម្សាន្ដ
Rosé បង្ហាញក្តីស្រមៃចង់សហការជាមួយតារាអាមេរិកមួយដួង
ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅលើទស្សនាវដ្តី Vogue Hong Kong និងបានប្រាប់អំពីក្តីស្រមៃ ក៏ដូចជាបំណងប្រាថ្នានាពេលអនាគតចង់សហការជាមួយតារាចម្រៀងសហរដ្ឋអាមេរិក Beyoncé ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី Vogue Hong Kong, Rosé បាននិយាយអំពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ និងមហិច្ឆតាជាច្រើន ហើយក្នុងនោះក៏មានសំណួរមួយបានសួរទៅកាន់តារាស្រីរូបនេះផងដែរថា “BLACKPINK បានសហការជាមួយកំពូលតារាជាច្រើនដូចជា Dua Lipa, Lady Gaga, Selena Gomez និង Cardi B ជាដើម ដូច្នេះតើមានសិល្បករណាផ្សេងទៀតទេដែលអ្នកស្រមៃចង់សហការជាមួយ?” ។

ទាក់ទងនឹងសំណួរនេះ Rosé បានឆ្លើយថា “ខ្ញុំគិតថា ការសហការបែបនេះតែងតែអាចបង្កើតការរួមគ្នាដ៏ល្អឥតខ្ចោះ ។ មិនថាតន្ត្រី ឬទិដ្ឋភាពផ្សេងទៀតនោះទេ វាសុទ្ធតែជាឱកាសសម្រាប់ខ្ញុំដើម្បីរៀនអ្វីជាច្រើន ។ តាមពិតទៅ សិល្បករដែលខ្ញុំកោតសរសើរតាំងពីខ្ញុំនៅក្មេងនោះគឺ Beyoncé ហើយក៏ស្រមៃចង់សហការជាមួយតារារូបនេះផងដែរ ។

នាងបានបន្តទៀតថា” មុនពេលខ្ញុំក្លាយជាអ្នកចម្រៀង ខ្ញុំបានមើលភាពយន្តរបស់ Beyoncé ហើយចាប់ផ្តើមគិតថា ‘ខ្ញុំចង់ក្លាយជាបែបនេះ’ ដូច្នេះខ្ញុំបានហាត់ព្យាណូយ៉ាងខ្លាំង ។ ជាសំណាងល្អខ្ញុំអាចចូលរួមព្រឹត្តិការណ៍មួយជាមួយ Beyoncé ខណៈដែលយើងជាទូតសុច្ឆន្របស់ Tiffany ។ វាជាកិត្តិយសដ៏ធំធេង!” ។
Rosé បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាយើងនឹងមានការសហការគួរឲ្យចាប់អារម្មណ៍ជាមួយគ្នានាពេលអនាគត ។ ជាពិសេស សម្រាប់ខ្ញុំ ខ្ញុំពិតជាចង់ច្រៀងជាមួយ Beyoncé ណាស់ បើសិនជាមានឱកាស” ។

គួរបញ្ជាក់ថា Rosé សមាជិកក្រុម BLACKPINK និងតារាចម្រៀង Beyoncé គឺសុទ្ធតែជាទូតសុច្ឆន្ទៈឲ្យគ្រឿងអលង្ការប្រណីតម៉ាក Tiffany&Co ហើយនៅក្នុងព្រឹត្តិការណ៍នៃម៉ាកគ្រឿងអលង្ការនោះ អ្នកទាំងពីរក៏បានជួបគ្នាជាដំបូងផងដែរ ហើយក៏បានពិភាក្សាអំពីបំណងចង់ធ្វើការជាមួយគ្នាផងដែរ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន ៖ BTS និងតារាជាច្រើនទៀតអបអរជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលក្រុមកូរ៉េនៅ World Cup
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


