ព័ត៌មានជាតិ
តបតាមការអំពាវនាវរបស់នាយកដ្ឋានសុខុមាលភាពសង្គមជិត១ខែនេះ គ្រួសារក្រីក្រនិងជនងាយរងគ្រោះដោយកូវីដ សម្រុកមកផ្ទៀងផ្ទាត់ឈ្មោះ
ភ្នំពេញ ៖ តបតាមការអំពាវនាវរបស់នាយកដ្ឋានសុខុមាលភាពសង្គមជិត១ខែនេះគ្រួសារក្រីក្រនិងជនងាយរងគ្រោះដោយជម្ងឺកូវីដ១៩បានសម្រុកមកផ្ទៀងផ្ទាត់ឈ្មោះនៅឃុំសង្កាត់តាមមូលដ្ឋានទូទាំងប្រទេសដែលរស់នៅស្នាក់អាស្រ័យដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀតគិតចាប់តាំងពីថ្ងៃទី២៤មករា រហូតដល់២៥មេសាឆ្នាំ២០២១ខាងមុខនេះ។

តាមការផ្សព្វផ្សាយរបស់នាយកដ្ឋានសុខុមាលសង្គម ថ្ងៃនេះបានបញ្ជាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជំងឺរាតត្បាតកូវិដ១៩ លើកទី៣ ជុំទី៣នៅថ្ងៃទី២៤ មករាឆ្នាំ២០២១នេះតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។

នាយកដ្ឋានសុខុមាលភាពសង្គម បានបន្តធ្វើការអំពាវនាវបន្ថែមទៀតដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនថ្ងៃទី២៤ខែមករា ខាងមុខនេះដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀតឲ្យបានគ្រប់ៗគ្នា៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


