កីឡា
វិភាគ ព័រទុយហ្គាល់ ប៉ះ ស្វីស យប់នេះអាចថែមម៉ោង១៥នាទីពីរដង
ព័រទុយហ្គាល់ ត្រូវពង្រឹងស្មារតីឡើងវិញពេលជួបប្រកួតជាមួយ ស្វីស ក្នុងវគ្គ១៦ក្រុមចុងក្រោយ ជើងឯកពិភពលោក វេលាម៉ោង២យប់នេះ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងកូរ៉េខាងត្បូង ២-១ កាលប្រកួតចុងក្រោយវគ្គសន្សំពិន្ទុក្នុងពូល។

ឆ្លងកាត់វគ្គសន្សំពិន្ទុ៣លើកគឺឈ្នះ២ និងចាញ់១ ព័រទុយហ្គាល់ មាន៦ពិន្ទុ ឈរលើកំពូលតារាងពូល H ខណៈ ស្វីស ក៏មាន៦ពិន្ទុដែរ ប៉ុន្តែឈរលេខ២ក្នុងពូល G បន្ទាប់ពីឈ្នះ២ និងចាញ់១។
ព័ត៌មានក្រុម
សម្ពាធពីបរាជ័យចុងក្រោយ លោក Fernando Santos ទំនងជាផ្លាស់ប្តូរសមាជិកច្រើនរូបសម្រាប់ការប្រកួតយប់នេះ។ ខ្សែការពារវ័យ១៩ឆ្នាំ Antonio Silva ត្រូវបានដាក់ឲ្យលេងលើកដំបូងទល់នឹងកូរ៉េខាងត្បូងដោយចាប់ដៃជាមួយរៀមច្បង Pepe ដែលមានអាយុខុសគ្នា២០ឆ្នាំអាចនឹងមានការផ្លាស់ប្តូរ ខណៈ Ruben Dias បានវិលត្រឡប់មកវិញ ហើយ Diogo Dalot បង្ហាញខ្លួនបានល្អក្នុង World Cup នេះ ដូច្នេះពួកគេនឹងបង្ហាញខ្លួន។

ប្រធានក្រុម Cristiano Ronaldo ធ្វើមិនបានល្អសោះក្នុង World Cup ឆ្នាំនេះ។ Andre Silva និង Gancelo Ramos យប់នេះប្រហែលជាអាចនៅកៅអីបម្រុង។ Nuno Mendes ត្រូវបានដកចេញពីការប្រកួតនៅសល់កាលពីសប្តាហ៍មុនដោយសាររបួស ខណៈ Danilo បន្តអវត្តមានបន្ទាប់ពីមានបញ្ហាឆ្អឹងជំនី ហើយ Otavio ក៏មិនទាន់ច្បាស់។
ចំណែកស្វីសវិញរំពឹងអ្នកចាំទី Yann Sommer អាចវិលត្រឡប់ចូលទីលានវិញ បន្ទាប់ពីមានជំងឺកាលវគ្គសន្សំពិន្ទុ។ ភាគរយច្រើនកូនក្រុមរបស់លោក Murat Yakin នឹងមិនមានការផ្លាស់ប្តូរអ្វីច្រើនឡើយ ខណៈ Granit Xhaka និង Remo Freuler ជាទំនុកចិត្តក្នុងតំបន់បម្រើដើម្បីជួយដល់ខ្សែប្រយុទ្ធ Breel Embolo។ Ruben Vargas និង Xherdan Shaqiri គាំទ្រតំបន់ស្លាប ហើយ Christian Fassnacht និង Renato Steffen ក៏ជាជម្រើសល្អដែរយប់នេះ។

៦ប្រកួតចុងក្រោយ
ព័រទុយហ្គាល់ ឈ្នះ៤ប្រកួត និងចាញ់២ប្រកួត ខណៈ៣ប្រកួតក្នុង World Cup ឆ្នាំនេះឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ ចំណែកស្វីសក៏ឈ្នះ៤ប្រកួត និងចាញ់២ ហើយ៣ប្រកួតក្នុង World Cup ក៏ឈ្នះ២ប្រកួត និងចាញ់១ប្រកួតដែរ។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា២៥ដងក្នុងប្រវត្តិសាស្ត្រ ក្នុងនោះ ព័រទុយហ្គាល់ ឈ្នះ៩ដង ស្វីសឈ្នះ១១ដង និងស្មើគ្នា៥ដង។ ក្រុមទាំងពីរស៊ុតចូលគ្នាទៅវិញទៅមក៣៤គ្រាប់ដូចគ្នា។

ជម្រើស១១នាក់
- ព័រទុយហ្គាល់ អាចប្រើទម្រង់ ៤-៣-១-២ ជាមួយជម្រើស១១នាក់ដំបូង៖ អ្នកចាំទី Costa; Dalot, Pepe, Dias, Cancelo; B. Silva, Neves, Carvalho Fernandes; Felix និង Ronaldo។
- ស្វីស អាចប្រើទម្រង់ ៤-២-៣-១ ជាមួយជម្រើស១១នាក់ដំបូង៖ អ្នកចាំទីរ Sommer; Widmer, Akanji, Schar, Rodriguez; Freuler, Xhaka; Shaqiri, Sow, Vargas; និង Embolo។
លទ្ធផលអាច
ថ្វីត្បិតថា ព័រទុយហ្គាល់ មានប្រវត្តិចាញ់ស្វីសច្រើនជាងក្នុងជំនួបគ្នា២៥លើក ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ព័រទុយហ្គាល់មានលទ្ធផលឈ្នះច្រើនជាង។ ជាពិសេសព័រទុយហ្គាល់មានកីឡាករល្អៗច្រើនលេងនៅលីគកំពូលផ្សេង ដូច្នេះមានប្រៀបជាង។ លទ្ធផលអាច ព័រទុយហ្គាល់ ២-១ ស្វីស បន្ទាប់ពីថែមម៉ោង១៥នាទីពីរដង៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


