Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោក Zelensky ដឹងច្បាស់ ពីរបៀបបញ្ចប់ជម្លោះអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដឹងថា ប្រសិនបើគាត់ចង់បាន ការប្រយុទ្ធគ្នារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ អាចបញ្ចប់នៅពេលណាក៏បាន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លើយ​តបទៅ​នឹង​ការ​ព្យាករនាពេល​ថ្មីៗ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ដែល​ថា ​ជម្លោះ​អាច​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ លោក Peskov ​និយាយ​​ថា “​អ្នក​អាច​និយាយ​អំពី​ពេលវេលា ​ដែល​រឿង​ទាំង​អស់​នេះ​នឹង​បញ្ចប់។ លោក Zelensky ដឹង​ថា​អ្វីៗ​ទាំង​អស់​អាច​បញ្ចប់​នៅ​ពេល​ណាក៏បាន វា​អាច​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​ប្រសិន​បើគាត់​ចង់”។

នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយកាសែត Politico​ លោក Zelensky បានលើកឡើងថា អ៊ុយក្រែន នឹងមានឥទ្ធិពលបំផុតនៅឆ្នាំក្រោយ ប៉ុន្តែវាអាចទៅរួចក្នុងពេលមានសន្តិភាព។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រតិ​បត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន អាចប្រែទៅជាដំណើរការដ៏វែងឆ្ងាយ ពីព្រោះការសម្រេចបាននូវគោលបំណងទាំងអស់របស់រុស្ស៊ី អាចចំណាយពេលយូរបន្តិច។

មេដឹកនាំរុស្ស៊ីក៏បាននិយាយផងដែរថា វាជារឿងខុស ក្នុងការនិយាយអំពីពេលវេលានៃប្រតិបត្តិការពិសេស ឬការព្យាយាមកែតម្រូវវា។ លោក​​កត់​សម្គាល់​ថា វា​មិន​អាច​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​សម្រាប់​ពេល​វេលា​ដែល​ជម្លោះ​អាច​បញ្ចប់​បាននោះ​ទេ ព្រោះ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​មាន​ភាព​តានតឹង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ជាប់ឈ្មោះជាបុគ្គលប្រចាំឆ្នាំ២០២២ របស់ទស្សនាវដ្ដី Time

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម