ព័ត៌មានអន្ដរជាតិ
លោក Zelensky ជាប់ឈ្មោះជាបុគ្គលប្រចាំឆ្នាំ២០២២ របស់ទស្សនាវដ្ដី Time (មានវីដេអូ)
កាលពីថ្ងៃពុធទី៧ខែធ្នូ ទស្សនាវដ្ដី Time បានជ្រើសរើសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជា “បុគ្គលប្រចាំឆ្នាំ២០២២” ដោយនិយាយថា គាត់បានបំផុសគំនិតប្រជាជនអ៊ុយក្រែន និងបានឈ្នះពានរង្វាន់ជាសកលនេះ សម្រាប់ភាពក្លាហានរបស់គាត់ក្នុងការទប់ទល់នឹងការវាយលុកដ៏បំផ្លិចបំផ្លាញរបស់រុស្ស៊ី។

ទស្សនាវដ្តីនេះ បានកត់សម្គាល់ថា លោក Zelensky មិនចាកចេញពីរដ្ឋធានីកៀវទេ នៅពេលផ្ទុះសង្រ្គាម នៅពេលរុស្ស៊ីទម្លាក់គ្រាប់បែក។ អតីតតារាកំប្លែងរូបនេះ បានប្រមូលផ្តុំជនរួមជាតិ នៅក្នុងរដ្ឋធានី ហើយបានធ្វើដំណើរទូទាំងប្រទេសដែលហែកហួរដោយសង្រ្គាម។
កាលពីថ្ងៃអង្គារ លោក Zelensky បានទៅសួរសុខទុក្ខទាហានអ៊ុយក្រែននៅជិតសមរភូមិជួរមុខ នៅភាគខាងកើតប្រទេស។

ទស្សនាវដ្តី Time បានសរសេរថា “ជោគជ័យរបស់លោក Zelensky ក្នុងនាមជាមេដឹកនាំសម័យសង្រ្គាម គឺស្ថិតនៅលើភាពជាគំរូ នៃសេចក្តីក្លាហានរបស់គាត់។ សេចក្តីក្លាហាននេះ បានរីករាលដាលដល់អ្នកដឹកនាំនយោបាយទាំងឡាយរបស់អ៊ុយក្រែន នៅថ្ងៃដំបូងនៃការវាយលុក ព្រោះមនុស្សគ្រប់គ្នាដឹងថា ប្រធានាធិបតីតែងតែនៅជុំវិញ”។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ទស្សនាវដ្តី Time បានជ្រើសរើស នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk ជា “បុគ្គលប្រចាំឆ្នាំ”។ នោះជាឆ្នាំដែល ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់គាត់ ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតនៅលើពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Zelensky ប្រាប់មេដឹកនាំ G20 ថា “សង្គ្រាមត្រូវតែបញ្ចប់ ឥឡូវនេះ”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


