ជីវិតកម្សាន្ដ
លេចធ្លាយ Jimin សមាជិកក្រុម BTS នឹងសហការក្នុងអាល់ប៊ុមទោលថ្មីរបស់ Taeyang
យោងតាមទៅតាមសារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយនៅថ្ងៃទី៩ ខែធ្នូនេះថា Jimin សមាជិកក្រុម BTS នឹងចូលរួមសហការសម្រាប់អាល់ប៊ុមទោលរបស់ Taeyang សមាជិកក្រុម Big Bang ដែលគ្រោងនឹងចេញនៅខែមករាឆ្នាំក្រោយ ។

អាល់ប៊ុមទោលរបស់ Taeyang គឺជាអាល់ប៊ុមចុងក្រោយបង្អស់ក្នុងរយៈពេលប្រហែល ៥ ឆ្នាំ បន្ទាប់ពីអាល់ប៊ុមពេញទី ៣ របស់លោកឈ្មោះថា ‘WHITE NIGHT’ បានចេញក្នុងខែសីហា ឆ្នាំ២០១៧ ។ ជាមួយនឹងព័ត៌មាននៃការចូលរួមរបស់ Jimin ធ្វើឲ្យអាល់ប៊ុមថ្មីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។

ក្រៅតែពី Taeyang និង Jimin ដែលគេរំពឹងទុកថានឹងសហការជាមួយគ្នានោះ ក្នុងនោះសមាជិក BTS ក៏ធ្លាប់បានសហការគ្នាជាមួយសិល្បករជាច្រើនផ្សេងទៀតផងដែរ ដោយសមាជិក Suga បានសហការជាមួយតារាចម្រៀង Psy និងសមាជិក J-Hope បានសហការជាមួយតារាចម្រៀង Crush ជាដើម ។

ទោះយ៉ាងណាខាងផលិតកម្ម YG បានត្រឹមតែបញ្ជាក់ថា “យើងកំពុងពិនិត្យមើលថាតើវាពិត ឬអត់” ខណៈខាងផលិតកម្ម Big Hit Music ក៏នៅមិនទាន់ធ្វើអត្ថាធិប្បាយចំពោះការលេចធ្លាយជុំវិញការសហការគ្នានេះផងដែរ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖BTS ឈ្នះពានរង្វាន់ចំនួនបី ពីកម្មវិធី People’s Choice Awards 2022
ចុចអាន៖YG Entertainment ចាប់ផ្ដើមស្វែងរកអ្នកហាត់ការថ្មីនឹងរៀបចំ ‘2023 YG National Audition Tour’
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


