ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាឲ្យមានផែនការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ចំនួន ៤ របស់ អ៊ុយក្រែន ដែលគ្រប់គ្រងដោយ រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានណែនាំរដ្ឋាភិបាលរបស់លោកឲ្យរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ចំនួន ៤ របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ។

លោក ពូទីន បានចេញបញ្ជានេះកាលពីថ្ងៃសុក្រក្នុងសន្និសីទតាមអនឡាញមួយជាមួយគណៈរដ្ឋមន្ត្រី រួមទាំងនាយករដ្ឋមន្ត្រីលោក Mikhail Mishustin ផងដែរ ។
លោក ពូទីន បាននិយាយថា “ការឈ្លានពានទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកត្រូវបានចាប់ផ្តើមប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយវាមានគោលបំណងបំផ្លាញសេដ្ឋកិច្ចរបស់យើង ប៉ុន្តែទោះជាយ៉ាងណា ផែនការនេះបានធ្លាក់ចុះ ដោយសារតែប្រជាពលរដ្ឋរបស់យើងបានបង្ហាញការរួបរួម” ។

លោក ពូទីន បានបង្ហាញចេតនាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រព័ន្ធសង្គមនៃតំបន់ចំនួន ៤ នៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ឲ្យស្មើនឹងប្រទេសរុស្ស៊ីនៅឆ្នាំ ២០៣០ ដោយលោកបានបញ្ជាឲ្យរដ្ឋាភិបាលបង្កើតផែនការនៅចុងខែមីនា ឆ្នាំ ២០២៣ ។
ជាក់ស្តែង លោក ពូទីន ចង់សង្កត់ធ្ងន់ថា តំបន់ Donetsk, Luhansk, Kherson, និង Zaporizhzhia គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការដណ្តើមយកតំបន់ទាំងនេះទៅវិញក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


