សន្តិសុខសង្គម
សមត្ថកិច្ចស្វែងរកម៉ូតូតាមGPS ប្រទះក្រុម KP zin ឃាត់ខ្លួនបាន១៣នាក់
ក្រុមKP zin ជារហ្សនាមរបស់ក្រុមអ្នកលេង បងតូចបងធំប្រចាំភូមិចំនួន១៣នាក់ កំពុងផ្តុំគ្នាដេកលក់ស្រួលក្នុងរោង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ឃាត់ខ្លួនបានដកហូតបានម៉ូតូ៣គ្រឿង កាំបិតបុ័ងតោមួយដើម គ្រាដែលកម្លាំងសមត្ថកិច្ចតាមរកម៉ូតូមួយគ្រឿងមានភ្ជាប់ប្រព័ន្ធGPS ក្រោយពីនារី២នាក់ ឆបោកពីយុវជនម្នាក់យកទៅ ត្រង់ចំណុចដីឡូត៍ទុកចោលមួយកន្លែងក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។

តាមសម្ថកិច្ចបានឲ្យដឹងថា ក្រុមKP zin ជាក្រុមអ្នកលេង ក្មេងជើងកាង ទំនើង ប្រចាំភូមិដើរបង្កបញ្ហាវាយកាប់ចាក់ ក្នុងមូលដ្ឋានមកប្រមូលផ្តុំគ្នាដើរដេកក្នុងរោង។
សមត្ថកិច្ចបន្តទៀតថា មុនឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ ដើមចមមានយុវជនម្នាក់ឈ្មោះ ចែម រ៉ាម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានស្គាល់ ស្រឡាញ់គ្នា ជាមួយនារី បែកស្លុយ២នាក់ អស់រយៈពេល១ខែមកហើយ ធ្លាប់នាំគ្នាដើរលេង ធ្លាប់ដេកដាច់យប់ ហើយនារីទាំង២នាក់នោះក៏ជាមនុស្ស ដែលក្រុមក្មេងទំនេីងទាំង១៣នាក់ធ្លាប់ស្គាល់ដែរ ស្រាប់តែនៅព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ យុវជន ឈ្មោះ ចែម រ៉ាមា បានឆាតណាត់បបួលនារីទាំង២នាក់ឌុបចេញពីផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ដើរលេង ទៅហូបបង្អែម នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ស្រាប់តែនារីជាសង្សារទាំង២នាក់នោះ ឆ្លៀតឱកាសបោកយកម៉ូតូរបស់យុវជនរងគ្រោះ ទៅបាត់ ម៉ាកម៉ាកហុងដាឌ្រី សេរី២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ 1JU-6279 ។

ក្រោយពីចាញ់ល្បិចស្រីបោកអស់ម៉ូតូមួយគ្រឿង រហូតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ លុះឲ្យក្រុមហ៊ុនឆែកពិនិត្យមើលតាមរយៈGPS ឃើញសញ្ញាលោតត្រង់ចំណុចដីឡូត៍ទុកចោល ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ទាំងម្ចាស់ម៉ូតូ ទាំងសមត្ថកិច្ចចុះទៅស្វែងរក បែជាប្រទះឃើញក្រុមក្មេងទំនើង១៣នាក់ ហ្សនាមក្រុមអ្នកលេង KP zin រីឯម៉ូតូមិនឃើញឡើយ តែឃើញដុំGPS នៅតាមផ្លូវក្បែរកន្លែងក្មេងទំនើងដេក ក៏ឃាត់ខ្លួនតែម្តង ដកហូតបានម៉ូតូ៣គ្រឿង កាំបិតបុ័តោមួយដើម ។

បន្ទាប់ពីឃាត់ខ្លួនក្រុមអ្នកលេងបាន១៣នាក់ ខណៈដែលសមត្ថកិច្ចខណ្ឌកំបូលកំពុងតាមចាប់ខ្លួនស្រាប់ផង ឥឡូវឃើញហើយឃាត់តែម្តង នាំយកទៅសាកសួរនៅផ្នែកំនាញខណ្ឌកំបូល ។ រីឯយុវជនស្រីបោក សមត្ថកិច្ចនាំទៅសាកសួរ និងទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីស្រាវជ្រាវរកនារីសង្ស័យ២នាក់ខាងលើ ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


