ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី នឹងកម្ទេចប្រព័ន្ធការពារដែនអាកាស Patriot បើ អាមេរិក ហ៊ានឲ្យ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមបាញ់កម្ទេចប្រព័ន្ធការពារដែនអាកាស Patriot ដែលសហរដ្ឋអាមេរិកគ្រោងនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែន ។

ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសន្យាផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot នៅពេលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃពុធ ។
លោក ពូទីន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅឯវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធនេះចាស់ហើយ ហើយមិនមានប្រសិទ្ធភាពដូចប្រព័ន្ធមីស៊ីល S-300 របស់រុស្ស៊ីនោះទេ ។

លោកបាននិយាយថា ការផ្គត់ផ្គង់ប្រព័ន្ធ Patriot នឹងអូសបន្លាយពេលជម្លោះ ប៉ុន្តែរុស្ស៊ីនឹងបំផ្លាញវា ប្រសិនបើប្រព័ន្ធនេះត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែន ។
ទន្ទឹមនោះ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា វិធានការទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់យើង គឺពិតជាចាំបាច់សម្រាប់រុស្ស៊ី ។ លោកក៏បានជំរុញឲ្យប្រជាជនរុស្ស៊ីអរគុណយោធា សម្រាប់ការការពារផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងប្រជាជនរបស់ប្រទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងសីតុណ្ហភាពខែរងានៅ អ៊ុយក្រែន ខណៈកំពុងខ្វះការផ្គត់ផ្គង់ឧស្ម័ន កម្ដៅខ្លួន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន