ព័ត៌មានអន្ដរជាតិ
ផ្ទុះហ្គាសនៅ អាហ្វ្រិកខាងត្បូង ស្លាប់ ១០ នាក់ និងរបួសជាច្រើន
អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សសរុបចំនួន ១០នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងប្រហែល ៥០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការផ្ទុះហ្គាសនៅទីក្រុង Boksburg ទីក្រុងធំបំផុតរបស់អាហ្រ្វិកខាងត្បូង កាលពីព្រឹកថ្ងៃសៅរ៍។

លោក William Ntladi អ្នកនាំពាក្យនៃសេវាគ្រប់គ្រងគ្រាអាសន្ន Ekurhuleni បានប្រាប់ស៊ីនហួថា ពួកគេបានទទួលរបាយការណ៍ថា រថយន្តដឹកហ្គាសបានជាប់គាំងនៅក្រោមស្ពានមួយក្នុងទីក្រុង Boksburg នៅម៉ោងប្រហែល ៧:៥០ ព្រឹក។

លោក Ntladi បាននិយាយបន្ថែមទៀតថា “នៅពេលដែលអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើង មានការផ្ទុះមួយ ហើយអ្នកពន្លត់អគ្គីភ័យ ៦ នាក់បានរងរបួស។ ដោយឡែកពួកគេស្ថិតក្នុងស្ថានភាពកំពុងសង្រ្គោះបន្ទាន់ ខណៈពេលនេះប៉ូលិសកំពុងតែស៊ើបអង្កេតយ៉ាងលម្អិត។

ទោះយ៉ាងណា បើតាមអ្នកនាំពាក្យបានឲ្យដឹងថា ប្រភេទហ្គាសដែលដឹកតាមរថយន្តនោះ មិនមិនទាន់ដឹងច្បាស់លាស់ពីប្រភេទរបស់វានោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


