Connect with us

ព័ត៌មានអន្ដរជាតិ

បេឡារុស អាចប្រើមីស៊ីល Iskander និង S-400 របស់ រុស្ស៊ី គ្រប់ពេល​ចាំបាច់ទាំងអស់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់បេឡារុសបាននិយាយថា ប្រព័ន្ធកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ Iskander និងប្រព័ន្ធការពារដែនអាកាស S-400 ដែលរុស្ស៊ីបានដាក់ពង្រាយនៅបេឡារុស ត្រូវបានរៀបចំយ៉ាងពេញលេញ ហើយបេឡារុសអាចប្រើវាដើម្បីបំពេញគ្រប់ភារកិច្ចដែលចាំបាច់ទាំងអស់ ។

លោក Leonid Kasinsky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Leonid Kasinsky ប្រធាននាយកដ្ឋានមនោគមវិជ្ជានៅក្រសួងការពារជាតិបេឡារុស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “ទាហាន និងបុគ្គលិករបស់យើង បានបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេយ៉ាងពេញលេញសម្រាប់ការប្រើប្រាស់ប្រព័ន្ធអាវុធទាំងនេះ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធរួមគ្នានៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស” ។

ទោះជាយ៉ាងណា វាមិនច្បាស់ទេថាតើប្រព័ន្ធមីស៊ីល Iskander ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរចំនួនប៉ុន្មានគ្រាប់នោះ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីខែមិថុនាថា ទីក្រុងមូស្គូនឹងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Iskander និងប្រព័ន្ធការពារដែនអាកាស S-400 ទៅឲ្យទៅទីក្រុង Minsk ។

ប្រព័ន្ធកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ Iskander

ទន្ទឹមនោះ ការប្រកាសនេះកើតឡើង ចំពេលដែលទីក្រុងមូស្គូបង្កើនសម្ពាធកាន់តែខ្លាំងឡើងលើទីក្រុង Minsk ដើម្បីជួយដល់ការលុកលុយរបស់ខ្លួននៅអ៊ុយក្រែន ដែលឥឡូវនេះឈានដល់ខែទី ១០ ហើយ ហើយក៏មិនទាន់មានសញ្ញាថមថយនៅឡើយផងដែរ ។

កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុស្សជាកន្លែងចាប់ផ្តើមសម្រាប់ការវាយប្រហារលើរដ្ឋធានីកៀវរបស់អ៊ុយក្រែនក្នុងខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមក ក៏មានការកើនឡើងនៃសកម្មភាពយោធារវាងរុស្ស៊ី និងបេឡារុសផងដែរ ។

ប្រព័ន្ធការពារដែនអាកាស S-400

គួរបញ្ជាក់ថា Iskander ដែលជាប្រព័ន្ធកាំជ្រួចមីស៊ីលដឹកចល័ត ​អាចហោះហើរក្នុង​រយៈ​ចម្ងាយ​ដល់​ទៅ ៥០០ គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាល​គ្រាប់ទាំង​ធម្មតា ឬ​នុយក្លេអ៊ែរ ខណៈប្រព័ន្ធ S-400 គឺជាប្រព័ន្ធស្ទាក់ចាប់មីស៊ីលចល័តបាញ់ពីដីទៅអាកាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសជិត អ៊ុយក្រែន មួយទៀត ជុំវិញកិច្ចសហប្រតិបត្តិការ យោធាជាមួយ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម