ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានប្រទេសជិត អ៊ុយក្រែន មួយទៀត ជុំវិញកិច្ចសហប្រតិបត្តិការយោធាជាមួយ ណាតូ
អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់បានព្រមានប្រទេសម៉ុលដាវីថា កិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរបស់ប្រទេសនេះជាមួយលោកខាងលិច និងអង្គការណាតូអាចនាំទៅរកគ្រោះមហន្តរាយ ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយអំពីប្រទេសម៉ុលដាវី ដែលជាអ្នកជិតខាងរបស់អ៊ុយក្រែន នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរបស់ម៉ុលដាវី ជាមួយអង្គការណាតូ មិនបានបន្ថែមលើសន្តិសុខរបស់ខ្លួនឡើយ ប៉ុន្តែវានាំឲ្យខិតទៅជិតគ្រោះមហន្តរាយទៅវិញទេ ។
លោក Galuzin ដែលទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋឯករាជ្យ Commonwealth (CIS) បាននិយាយថា ប្រទេសម៉ុលដាវីគួរតែអាចមើលឃើញយ៉ាងច្បាស់អំពីបទពិសោធន៍ដ៏សោកសៅរបស់អ៊ុយក្រែនហើយ ។

ការព្រមានរបស់អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីរូបនេះបានកើតឡើង បន្ទាប់ពីកន្លងមកប្រធានទីភ្នាក់ងារចារកម្មប្រទេសម៉ុលដាវីបានប្រាប់សារព័ត៌មានក្នុងស្រុកថា រុស្ស៊ីអាចឈ្លានពានប្រទេសនេះនៅដើមឆ្នាំក្រោយ ។
គួរបញ្ជាក់ថា តំបន់ផ្តាច់ខ្លួន Transdniestria ដែលគាំទ្រដោយរុស្ស៊ីក្នុងប្រទេសម៉ុលដាវីបានប្រកាសឯករាជ្យជាឯកតោភាគី ហើយបាននិងកំពុងធ្វើជាមូលដ្ឋាននៃកងកម្លាំងរុស្ស៊ី ខណៈរដ្ឋាភិបាលរបស់ប្រទេសម៉ុលដាវី ក្រោមការដឹកនាំរបស់លោកស្រីប្រធានាធិបតី Maia Sandu ក៏កំពុងតាមដានយ៉ាងដិតដល់លើចំណាត់ការរបស់យោធារុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ សង្គ្រាមលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន អូសបន្លាយពេលប៉ុន្មាន រយថ្ងៃហើយ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


