Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំថ្មី រុស្ស៊ី ប្រើយន្តហោះដ្រូនរបស់ អ៊ីរ៉ង់ វាយប្រហារលើ អ៊ុយក្រែន

បានផុស

នៅ

យោធារុស្ស៊ីបានបន្តបើកការវាយប្រហារលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែនសម្រាប់ឆ្នាំថ្មីនេះ ទោះយ៉ាងណាយោធាអ៊ុយក្រែនបានស្ទាក់ចាប់យន្តហោះដ្រូនផលិតដោយអ៊ីរ៉ង់ចំនួន ៤៥ គ្រឿង ដែលរុស្ស៊ីបានបញ្ជូនមកវាយប្រហារកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលនៃតំបន់កៀវលោក Oleksiy Kuleba បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីបានកំណត់គោលដៅទៅលើទីតាំងថាមពល និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ។

ស្របពេលជាមួយគ្នានេះ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការបាញ់ផ្លោងរបស់រុស្សីនៅតំបន់ Kherson ភាគខាងត្បូង បានសម្លាប់មនុស្សម្នាក់ និងរងរបួស ២០ នាក់ ជាពិសេសបានកម្ទេចមន្ទីរពេទ្យកុមារផងដែរ ។

ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនលោកស្រី Bridget Brink ក៏បានបង្ហោះសារលើបណ្ដាញ Twitter ផងដែរថា រុស្ស៊ីយ៉ាងត្រជាក់ និងកំសាក សម្រាប់ការវាយប្រហារលើអ៊ុយក្រែននៅដើមឆ្នាំថ្មីនេះ ទោះយ៉ាងណា លោកស្រី​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា អ៊ុយក្រែន​នឹង​ឈ្នះសង្គ្រាម​នៅ​ឆ្នាំ ២០២៣ នេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារនៅថ្ងៃចូលឆ្នាំសកល បានផ្តោតលើទីតាំងផលិតយន្តហោះដ្រូនរបស់អ៊ុយក្រែន ដើម្បីការពារ​ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​ក្រុង​កៀវ​ប្រឆាំង​នឹង​រុស្ស៊ី​នាពេល​ខាង​មុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងចំនួនទឹកប្រាក់ដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ចាប់តាំងពីផ្ទុះ​ការវាយលុករបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម