ព័ត៌មានជាតិ
ខ្លីៗជុំវិញភូមិសាស្ត្រក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ គឺជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង ៥ នៃខេត្តព្រះសីហនុ ដែលជាទីក្រុងកំពង់ផែ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលមានផ្ទៃដីទំហំសរុប ៨៤,៣៦៤ គីឡូម៉ែត្រការ៉េ។
ប្រជាសាស្ត្រ
គិតត្រឹមឆ្នាំ ២០២០ ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍សរុបចំនួន ២៤ ០៦៣គ្រួសារ សរុបចំនួន ៨៣.៦១០នាក់ ក្នុងនោះស្ត្រីចំនួន ៤២.០៣៣ នាក់។ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងចំនួន ៥៣.១៨២នាក់។
ការបែងចែករដ្ឋបាល
រដ្ឋបាលក្រុងព្រះសីហនុ ចែកចេញជា ០៤សង្កាត់ និង ១៥ភូមិ រួមមាន៖
-សង្កាត់លេខ១ មានចំនួន ៣ភូមិ
-សង្កាត់លេខ២ ចំនួន ៣ភូមិ
-សង្កាត់លេខ៣ ចំនួន ៣ភូមិ
-សង្កាត់លេខ៤ ចំនួន ៦ភូមិ
សក្ដានុពលក្រុងព្រះសីហនុ
ភូមិសាស្រ្តក្រុងព្រះសីហនុមានឆ្នេរសមុទ្រប្រវែង ២៤,៥ គីឡូម៉ែត្រ (ខេត្តព្រះសីហនុ មានឆ្នេរប្រវែង ១៧៥.៨គីឡូម៉ែត្រ ) និងមានកោះចំនួន ០៥ (កោះព្រាប កោះដែកគោល កោះពស់ កោះថាស និងកោះត្រេះ) និងមានថ្មដុះ ចំនួន ១ទីតាំង ( ខេត្តព្រះសីហនុមានកោះចំនួន ៣២ )។
បណ្តាញគមនាគមន៍
ក្រុងព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ផ្លូវដែកមានប្រវែង ២៦៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មកក្រុងព្រះសីហនុ បច្ចុប្បន្នបានបម្រើសេវាដឹកអ្នកដំណើរ និងដឹកជញ្ជូនប្រេង និងទំនិញបម្រើឱ្យវិស័យឧស្សាហកម្ម។
ផ្លូវគោក តាមរយៈផ្លូវជាតិលេខ៤ មានចម្ងាយ ២៣០គីឡូម៉ែត្រ ទៅរាជធានីភ្នំពេញ អំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីមូលដ្ឋានក្រុង ទៅកាន់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា និងជាបណ្តាញផ្លូវគោកសម្រាប់បន្តទៅខេត្តផ្សេងៗទៀត។ ផ្លូវល្បឿនលឿន (Express Way) ដែលបានដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២ បង្ខិតការធ្វើដំណើរប្រើពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ ហើយដែលបច្ចុប្បន្នបានប្រែក្លាយក្រុងព្រះសីហនុជាគោលដៅទីលំហែកាយរបស់អ្នកទេសចរមិនថាថ្ងៃធម្មតា និងក្នុងឱកាសបុណ្យជាតិធំៗ។
ក្រុងព្រះសីហនុក៏មានព្រលានយន្តហោះអន្តរជាតិដ៏ធំមួយជាអាកាសយានដ្ឋានអន្តរជាតិទី ៣ របស់កម្ពុជា សម្រួលការតភ្ជាប់អ្នកដំណើរមកពីក្រៅប្រទេស អាចមកទស្សនានិងកម្សាន្តក្នុងទីក្រុងឆ្នេរដ៏ស្អាតបំផុតនេះ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង